អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ ៥ថ្ងៃនៃម៉ោងរដ្ឋបាលសប្ដាហ៍នេះ មន្រ្តីបន្តផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ជាង១ម៉ឺន ៣ពាន់សេវា!

(ភ្នំពេញ)៖ ឈរលើគោលការណ៍ សេវាប្រកបដោយ និរន្តរភាព រយៈពេល៥ថ្ងៃ នៃម៉ោងការងារ រដ្ឋបាលក្នុងសប្ដាហ៍នេះ មន្រ្តីរាជការស៊ីវិល និងមន្រ្តីនគរបាលជាតិ ដែលទទួលបន្ទុកលើ ការងារអត្តសញ្ញាណកម្ម បានបន្តផ្ដល់សេវា អត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន លិខិតធ្វើដំណើរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ ទូទាំងប្រទេស បានចំនួន ១៣.៦៩៥ សេវា។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យ រងក្រសួងមហាផ្ទៃ។

បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងចំណែកនៃសេវា អត្តសញ្ញាណកម្មនានា ដែលបានផ្ដល់ជូន សរុបនោះ សេវា អត្តសញ្ញាណបណ្ណ មានចំនួន ៥.៣៦៩ សន្លឹក សេវាលិខិតឆ្លងដែនមានចំនួន ៣.៣៤៦លិខិត សេវាលិខិតធ្វើដំណើរមានចំនួន ១.៤៥៤លិខិត សេវាសៀវភៅស្នាក់ នៅមានចំនួន ២.០៥៣ក្បាល និងសេវាសៀវភៅ គ្រួសារមានចំនួន ១.៤៧៣ក្បាល។ តួលេខនេះ ប្រហាក់ប្រហែល គ្នានឹងសប្ដាហ៍មុនដែរ។

ដោយឡែក ក្នុងរយៈពេលពេញ មួយខែមករា ឆ្នាំ២០២៤ មន្រ្តីអត្តសញ្ញាណកម្ម ទូទាំងប្រទេស នៃក្រសួងមហាផ្ទៃ បានផ្ដល់សេវា អត្តសញ្ញាណបណ្ណ ជូនពលរដ្ឋបានចំនួន ២៥.៤៨៨សន្លឹក លិខិតឆ្លងដែន ចំនួន ២៤.៥៥០លិខិត លិខិតធ្វើដំណើរចំនួន ៦.០៥២លិខិត សៀវភៅស្នាក់នៅចំនួន ១១.០៧០ក្បាល និងសៀវភៅគ្រួសារចំនួន ៨.៦៨០ក្បាល។ នេះបើតាមអ្នកនាំ ពាក្យរងក្រសួងមហាផ្ទៃដដែល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *