សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់ថវិកាឧបត្ថម្ភម្ហូបអាហារ ដល់អង្គភាពចំណុះ កងពលតូចថ្មើរជើងលេខ ៥១

(ខេត្តបន្ទាយមានជ័យ)៖ លោកវរសេនីយ៍ឯក ប៉ែន ចន្ធី មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យ ការបើកចែកម្ហូប ដែលជាថវិកាឧបត្ថម្ភរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់ជូនដល់កម្លាំងទ័ព ឈរជើងនៅតាមព្រំដែន បន្ថែមពីលើគោលរបបប្រចាំថ្ងៃ ដល់កម្លាំងចំណុះ កងពលតូចថ្មើរ ជើងលេខ៥១។

ការឧបត្ថម្ភនេះ ជាការយកចិត្ត ទុកដាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជុំទាវបណ្ឌិត ដ៏សំខាន់ដល់ កងទ័ពជួរមុខ និងលើកកម្ពស់ សមត្ថភាពយោធិន នៃកងយោធ ពលខេមរភូមិន្ទ។

នាយទាហាន នាយទាហានរង ពលទាហាន ចំណុះកងពលតូច ថ្មើរជើងលេខ៥១ ទាំងអស់ សូមគោរព ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *