ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញបំណងពង្រីក កិច្ចសហប្រតិបត្តិការ វិស័យសន្តិសុខជាមួយ ទីម័រខាងកើត

(ភ្នំពេញ)៖ ក្នុងឱកាសទទួលជួប សម្ដែងការគួរសម ជាមួយឯកឧត្តម អ៉ីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាធិបតេយ្យទី ម័រខាងកើត ប្រចាំព្រះរាជាណាចក្រកកម្ពុជា នារសៀលទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញបំណង ចង់ឱ្យភាគីទាំងពីរ បង្កើតអនុស្សរណៈ ក្នុងវិស័យសន្តិសុខ និងមានការផ្លាស់ប្តូរបទ ពិសោធន៍រវាងនគរបាល ក្នុងគោលបំណង កសាងធនធាននគរបាល នៃប្រទេសទាំងពីរ។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីភាគីទាំងពីរបាន ពិភាក្សាគ្នាអំពីបញ្ហា ឧក្រិដ្ឋកម្មឆ្លងដែន មានអង្គការចាត់តាំង ដែលទាំង ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គ រដ្ឋទូតទីម័រខាងកើត បានបង្ហាញគោល ជំហរដូចគ្នាថា ទាមទារចាំបាច់នូវ កិច្ចការសហប្រតិបត្តិកា ការខ្ពស់ដើម្បីប្រឆាំង បញ្ហានេះក្នុងតំបន់។

ភាគីទាំងពីរ ក៏សង្ឃឹមមុតមាំថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ ល្អនេះនឹងបន្តរីកចម្រើន ដើម្បីនាំមកនូវផលប្រយោជន៍ ជូនប្រជាជននៃ ប្រទេសទាំងពីរ។

ក្នុងក្របខណ្ឌនយោបាយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសម្ដែងនូវ ការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចក្រឡាហោម អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះឯកឧត្តមឯក អគ្គរដ្ឋទូត និងសហការី និងបានថ្លែងអំណរ គុណឯកឧត្តមឯកអគ្គរដ្ឋទូត ដែលតែងតែយក ចិត្តទុកដាក់ដល់ការ លើកកម្ពស់ទំនាក់ ទំនងនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទី យ៉ាងសកម្មក្នុងការជំរុញ លើកកម្ពស់កិច្ចសហ ប្រតិបត្តិការគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ទីម័រខាងកើត។

ឯកឧត្តម អ៉ីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតទីម័រខាងកើត ក៏បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ដែលត្រូវបាន ព្រះមហាក្សត្រតែងតាំងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជឿជាក់ថា ក្រោមការដឹកនាំ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជន នៃប្រទេសកម្ពុជា។

ក្នុងក្របខ័ណ្ឌអាស៊ានវិញ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអបអរសាទរចំពោះប្រទេសទីម័រខាងកើត ដែលត្រូវបានថ្នាក់ដឹកនាំអាស៊ានឯកភាពជាគោលការណ៍ឱ្យប្រទេសទីម័រ ខាងកើតជាសមាជិក ទី១១ របស់អាស៊ាន កាលពីក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ដែលស្ថិតក្នុងអាណត្តិ ជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២ កន្លងមក៕

អត្ថបទ ៖ រ៉េន រតនៈ រូបភាព ៖ សាន់ ផានិត

You might like

Leave a Reply

Your email address will not be published. Required fields are marked *