ស្នងការដ្ឋាន នគរបាលខេត្តកំពត នឹងកំណត់ទីតាំង ចាប់ល្បឿនលើកំណាត់ ផ្លូវជាតិលេខ៣

(ខេត្តកំពត)៖ ដោយយោងតាមសំណូមពរ ក៏ដូចជាការផ្តល់មតិ ជាច្រើនពីសំណាក់ មហាជន ពាក់ព័ន្ធនឹងស្លាក សញ្ញាលំណត់ល្បឿន មានទំហំតូចមើល មិនច្បាស់នោះ ខណ:នេះស្នងការដ្ឋាន នគរបាលខេត្តកំពត នឹងដំឡើងស្លាកសញ្ញា កំណត់ល្បឿនដែល មានទំហំធំសម្រាប់ អោយអ្នកដំណើរងាយស្រួលមើ លឃើញយ៉ាងជាក់ច្បាស់។

ពាក់ព័ន្ធនឹងដាក់ស្លាក សញ្ញាកំណត់ល្បឿនខាងលើ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអោយដឹង នៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤នេះថា ផ្ទាំងស្លាកសញ្ញាកំណត់ល្បឿន ដែលនឹងយកទៅ ដាក់នោះមានទំហំ 1,50m*1,50m មានចំនួន៣ផ្ទាំង សម្រាប់ដាក់បង្ហាញ ចាប់ពីព្រំប្រទល់នរាយណ៍ ស្រុកឈូករហូតដល់ ក្លោងទ្វារចូលក្រុង នៃខេត្តកំពត ដែលមានចម្ងាយ50km។

លោកស្នងការបា នបញ្ជាក់ទៀតថា ទីតាំងដាក់ស្លាកសញ្ញា ត្រូវបានដាក់បីទីតាំង គោងដៅទី1,(ចន្លោះគីឡូម៉ែត្រ98-99) ស្ថិតក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត, គោលដៅទី2(ចន្លោះគីឡូម៉ែត្រលេខ116-117) ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត និងគោលដៅទី3( ចន្លោះគីឡូម៉ែត្រលេខ132-133) ស្ថិតក្នុងភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

លោកស្នងការបានបន្ថែមថា ចំពោះការបាញ់ល្បឿន លោកបានណែនាំដល់ មន្ត្រីអនុវត្តន៍ច្បាប់ ដោយមិនតម្រូវអោយមាន ការលួចឆ្មក់នៅក្នុង រថយន្តឬពួនលបបាញ់ល្បឿន នៅតាមគម្ពោតព្រៃនោះឡើយ ហើយបើមានករណីបែបនេះ សូមមហាជនឬអ្នកដំណើរ ថតដើម្បីលោកមានវិធានការ អនុវត្តន៍វិន័យកងកម្លាំង នគរបាលជាតិដល់ បុគ្គលដែលប្រព្រឹត្តខុស។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកធ្វើដំណើរ មេត្តាចូលរួម គោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ការគោរពច្បាប់គឺ ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។ ដើម្បីអោយប្រទេស យើងមានសណ្តាប់ធ្លាប់ល្អ កាត់បន្ថយអត្រា គ្រោះថ្នាក់ផ្សេងៗ ដោយសារករណី គ្រោះថ្នាក់ចរាចរណ៍៕ រាយការណ៍ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *