សាលាបច្ចេកទេស ដុនបូស្កូខេត្តកែប រៀបចំពិធីប្រគល់ សញ្ញាបត្រជាន់ ខ្ពស់បច្ចេកទ្ទេស ជូននិស្សិតជំនាន់ទី៧ និងទី៨ ឆ្នាំសិក្សា២០២១-២០២២

(ខេត្តកែប)៖ កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បាន អញ្ជើញជាអធិតី ចែកសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជូននិស្សិតចំនួន២៦៦ នាក់ ដែលបាន បញ្ចប់ការសិក្សា ដោយជោគជ័យ សម្រាប់ជំនាន់ទី៧ និងទី៨ នៃសាលាដុនបូស្កូ ដែលមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ពិធីនេះមានការ ចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងនិសិ្សតសាលា បច្ចេកទេសដុនបូស្កូ ខេត្តកែបជាច្រើនរូប។

លោក សេន រ៉ា នាយកសាលា បច្ចេកទេសដុនបូស្កូ សាខាខេត្តកែប បានឱ្យដឹងថាសាលា ដុនបូស្កូខេត្តកែប  បានបណ្តុះបណ្តាល និស្សិតបញ្ចប់ការសិក្សាចំនួន ៩ជំនាន់រួចមកហើយ ដែលមាននិស្សិតសរុប ១២៩០នាក់ស្រី ៥៤៥នាក់ ហើយថ្ងៃនេះធ្វើការផ្តល់ជូន នូវសញ្ញាបត្រ២៦៦នាក់ បន្ថែមទៀត ខណៈដែលសិស្ស៤៧៧នាក់ ស្រី១៧៣ កំពុងបន្តការសិក្សា យ៉ាងមរមាញឹកលើក ជំនាញផ្សេងៗ មានជំនាអគីសនី  លេខាធិការ ព័ត៌មានវិជ្ជា និងជំនាញទំនាក់ ទំនងប្រព័ន្ធផ្សព្វផ្សាយ។

លោកនាយកបន្តថា មកដល់បច្ចុប្បន្នសាលា មានគ្រូ និងបុគ្គលិកសរុប ៣៦នាក់ ស្រី១៥នាន់ ក្នុងនោះមានមានអ្នកស្មគ្រចិត្តបរទេស ៧នាក់ ស្រី៥នាក់ផងដែរ  សម្រាប់សិស្សដែលបានបញ្ចប់ពីសាលាដុនបូស្កូខេត្តកែប ៩៥% ពួកគេបានទៅបំរើ ការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន ហើយសិស្សមួយ ចំនួនបានបង្កើតអាជីវកម្ម ដោយខ្លួនឯងទៀតផង។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប មានប្រសាសន៍ អបអរសាទរ ចំពោះនិស្សិតទាំង២៦៦នាក់ ដែលបានសិក្សាជំនាន់ទី៧ និងទី៨ នៃសាលាបច្ចេក ទេសដុនបូស្កូ ដែលបាន បញ្ចប់ដោយជោគជ័យ និងបានរៀបចំកម្មវិធី ប្រគល់សញ្ញាបត្របញ្ចប់ ការសិក្សានាពេលនេះ និងកោតសរសើ ដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូនៃសាលាដុនបូស្កូ ដែលបានខិតខំប្រឹងប្រែង កៀរគរមូលនិធិសាងសង់ សំណង់ជាច្រើន សម្រប់បណ្តុះបណ្តាល ដល់យុវជន សិស្ស និស្សិត ទាំងក្នុងខេត្ត និងក្រៅខេត្ត អោយមានការ យល់ដឹងនូវជំនាញ បច្ចេកទេស  ដែលជា ធនធានមនុស្ស ប្រកបដោយឧត្តមភាព សមត្ថភាព  ជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិយើង ។

ក្នុងនោះដែរឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានណែនាំផ្តាំផ្ញើរ ដល់ប្អូនៗ សិស្ស និស្សិត ដែលបានបញ្ចប់ ការសិក្សាថ្នាក់ជាន់ ខ្ពស់បច្ចេកទេស នាពេលនេះ ត្រូវយកចំណេះដឹងជំនាញ ទៅប្រើប្រាស់ក្នុង ការប្រកបមុខរបបចិញ្ចឹមជីវិត ប្រកបដោយ សីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបង្កើនកម្រិត ជីវភាពគ្រួសារ និង សង្គមជាតិ សម្រាប់ប្អូនៗ ដែលកំពុងបន្តការសិក្សា ត្រូវខិតខំក្រេបជញ្ជក់ ចំណេះដឹង បណ្តុះគំនិត ជាមួយនិងភាពក្លាហាន ក្តីសង្ឃឹម និងប្តេជ្ញាចិត្តក្នុងការសិក្សា គោរពវិន័យសាលា ឱ្យបានល្អ ខិតខំសិក្សាស្វែង យល់ដោយខ្លួនឯង បន្ថែម ដើម្បីតាមអោយទាន់ នៃការរីកចំរើននៃបច្ចេកវិទ្យា ក្នុងយុគសម័យឌីជីថល។

ជាមួយគ្នានេះ ឯកឧត្ដម សូមអោយលោកគ្រូ អ្នកគ្រូ បន្តបេសកម្មក្នុងការអប់រំ បណ្តុះបណ្តាលដល់ សិស្ស និស្សិត អោយទទួលបាន លទ្ធផលកាន់ តែល្អប្រសើរថែម មួយកម្រិតទៀត ហើយត្រូវចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជៀសអោយឆ្ងាយ ពីគ្រឿងញៀន ចាកឆ្ងាយពីល្បែង ស៊ីសងខុសច្បាស់ ទុកពេលវេលាទាំងនោះ ខិតខំសិក្សាឈ្វេងយល់ ប្រកបរបរចិញ្ចឹមជីវិត និងលេងកីឡាដើម្បីសុខភាពជាដើម ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *