សមត្ថកិច្ចស្រាវជ្រាវបង្ក្រាប នាំខ្លួនជនសង្ស័យចំនួន ០១ នាក់ និងវត្ថុតាង ពាក់ពន្ធ័ករណី ការកំហែងយកមាន ស្ថានទម្ងន់ទោសដោយ សារការប្រើប្រាស់អាវុធ (យកខ្សែរក និងទូរសព្ទ័ដៃ) ….

(ខេត្តបាត់ដំបង)៖ លោកវរសេនីយ៍ទោ ទឹម វិច្ឆ័យ អធិការនៃអធិការដ្ឋាន នគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងនគរបាលជំនាញ ចុះស្រាវជ្រាវករណី ការកំហែងយកមាន ស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់អាវុធ (យកខ្សែរក និងទូរសព្ទ័ដៃ) កើតឡើង ចំនួន០១ ករណី នៅចំណុចក្រុមទី០៧ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២០ និង ៣០ នាទីទៅលើជនរងគ្រោះឈ្មោះ  ហ៊ិន លីណា ភេទស្រី អាយុ ៣២ឆ្នាំ  មានទីលំនៅស្នាក់បណ្តោះអាសន្ន ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង  ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទប្រុស មានគ្នាចំនួន០១នាក់  បានធ្វើសកម្មភាពក្រៀកកជនរងគ្រោះអូសចូលទៅក្នុងបន្ទប់ជួល ចំណុចកើតហតុខាងលើ រួចយកកាំបិតភ្ជង់គំរាមសម្លាប់ យកខ្សែកផ្លាកទីនអស់ចំនួន០១ខ្សែរ និងទូរស័ព្ទដៃម៉ាក realme ពណ៌ប្រផេះចំនួន០១គ្រឿង  យកទៅបាត់     ។

បន្ទាប់ពីទទួលបណ្ដឹងពីជនរងគ្រោះ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង  ១១និង ០៥ នាទី  នៅចំណុចក្រុមទី០៧ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព  ចុះធ្វើការស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ ឈាន់ដល់ការ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ ឈ្មោះ ស៊ុន ប៊ុនថន ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិអូរ  ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង  ដកហូតវត្ថុតាង ៖ ខ្សែរកលោហៈធាតុពណ៌ទង់ដែងចំនួន០១ខ្សែរ, ទូរស័ព្ទដៃម៉ាក realme ពណ៌ប្រផេះចំនួន០១គ្រឿង, កន្រ្តៃកាត់ចំនួន០១, កូនកាំបិតចំនួន០១, កាំបិតតាំងតោចំនួន០១,និងសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន  ។

តាមចម្លើយសារភាព ជនសង្ស័យឈ្មោះ ស៊ុន ប៊ុនថន បានឆ្លើយសារភាពថា រូបគេនិងបក្សពួកចំនួន០២ នាក់ ទៀត ៖ ១-ឈ្មោះ យុ ភេទប្រុស អាយុប្រហែល ១៦ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងប្រុសម្នាក់ទៀតមិនស្គាល់ឈ្មោះ អាយុប្រហែល ១៧ ឆ្នាំជាគ្នារបស់ឈ្មោះ យុ  ពិតជាបានធ្វើសកម្មភាព យកកាំបិតទៅគំរាមកំហែង យកទូរស័ព្ទបានចំនួន០១គ្រឿង និងខ្សែរកផ្លាកទីនចំនួន០១ខ្សែរ ពីមនុស្សស្រីម្នាក់ មិនស្គាល់ឈ្មោះ មានអាយុប្រហែល ៣០ឆ្នាំ នៅចំណុចបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង ពិតប្រាកដមែន កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២០ និង១៥ នាទី  ដោយពេលយកកាំបិតចូល គំរាមកំហែងយក របស់របរនោះ គឺរូបគេចូលទៅក្នុងផ្ទះ តែម្នាក់ឯង ឈ្មោះ យុ និងគ្នាគេម្នាក់ទៀត នៅរង់ចាំខាងក្រៅរបងផ្ទះ  ។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *