(ខេត្តបាត់ដំបង)៖ ក្មេងស្រីម្នាក់ជិៈម៉ូតូខ្វះការប្រុងប្រយ័ត្ន ធ្លាក់ចូលគ្រហុកបណ្តាលអោយដួល ហើយត្រូវរថយន្តមួយគ្រឿងទៀត បុកបណ្តាលអោយរងរបួសធ្ងន់ ហេតុការដ៏រន្ធុតនេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២៤ វេលាម៉ោង១៣និង៤០នាទី នៅចំណុចផ្លូវបំបែកមួយកន្លែង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា ក្មេងស្រីរងគ្រោះមានអាយុ ប្រហែល១៥ឆ្នាំ បើកម៉ូតូមួយគ្រឿងម៉ាកហុងដា ធូដេរ ព៌ណឈាមជ្រូក ពាក់ផ្លាកលេខ បាត់ដំបង 1AT-1813 មុនពេលកើតហេតុក្មេងស្រីរងគ្រោះ ខាងលើបាន បើកម៉ូតូក្នុងទិសដៅ ពីលិចទៅកើត មកដល់ចំណុចកើតហេតុបានធ្លាក់គ្រហុក បណ្តាលអោយដួល ហើយត្រូវរថយន្តមួយគ្រឿងទៀតម៉ាក highlander ពណ៌ស បើកបរទិសដៅពីកើតទៅលិច ជ្រុលមកកិនពីលើ បន្ថែមទៀត បណ្តាលអោយរងរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុរថយន្ត បានបន្តល្បឿនរត់គេច ខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវបាន សមត្ថកិច្ចជំនាញដឹក បញ្ជូនទៅសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យផងដែរ ៕