(ភ្នំពេញ)៖ ដោយសារតែអ្នក អាចមានបក្ខពួកទៀត បង្កើតព័ត៌មានបំពុលសង្គម បង្ខូចមន្ត្រីនគរបាលជាតិ ធ្វើឱ្យសមត្ថកិច្ចរវល់ ល្វីងមុខ ដើម្បីស្រាវជ្រាវស្វែងរកការពិត ជូនសាធារណជនបានជ្រាប ។
ទីបំផុត ! បុរសជនដែលបាននិពន្ធរឿង និងដើរតួជាតួអង្គស្រី ក្នុងរឿងក្លែងជាអ្នកលេងបណ្តាញសង្គមឈ្មោះ ម៉ូលីកា សរសេរ និងបង្ហោះធ្វើឱ្យប៉ះពាល់ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មន្ត្រីនគរបាល ត្រូវបានសមត្ថកិច្ចធ្វើការបញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីបន្តនីតិវិធីច្បាប់ ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ជនសង្ស័យមានឈ្មោះ យឹម សុផាន់ណា ភេទប្រុស អាយុជាង៣០ឆ្នាំ ។ ជនសង្ស័យកំពុងស្ថិតក្រោមការបន្តនីតិវិធីរបស់តុលាការ ដោយពុំទាន់សម្រេចយ៉ាងណានៅឡើយនោះទេ ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ៖ ជនសង្ស័យរូបនេះ ជាម្នាក់ក្នុងចំណោមបក្ស ពួកដែលកំពុងរត់គេច ដែលបានចូលរួមក្នុង ការរៀបចំផែនការណ៍ បង្កើតព្រឹត្តិការណ៍ ពិសេសបង្កើតគ្រុបតេឡេក្រាម ក្លែងក្លាយប្តឹងនគរបាល ចរាចរណ៍ផ្លូវគោក ប្រចាំការនៅស្តុបក្តាន់២ ដែលយកតួអង្គ អាខោនឈ្មោះ គង់ ម៉ូលីកា ជាគណនេយ្យ អាខោនក្លែងក្លាយ ដើម្បីផ្សព្វផ្សាយព័ត៌មាន ចោទប្រកាន់មួលបង្កាច់បង្ខូច សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ ។
អ្នកនាំពាក្យនគរបាល បានបន្តថា៖ សមត្ថកិច្ចមិនទាន់អាច កំណត់បាន១០០ភាគរយថា ក្រុមជនសង្ស័យធ្វើ ឡើងក្នុងគោលដៅអ្វីឱ្យ ពិតប្រាកដនៅឡើយទេ ប៉ុន្តែ អាចមានការពាក់ព័ន្ធ នឹងការធ្លាប់មានទំនាស់ អ្វីមួយជាមួយនឹងកម្លាំង នគរបាលចរាចរណ៍ ដែលប្រចាំការនៅស្តុបក្តាន់២នោះ ។
គួររំលឹកថា ៖ កាលពីវេលាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ ក៏បានបង្ហោះនៅ លើបណ្តាញទំនាក់ទំនង សង្គមផ្ទាល់ខ្លួនរបស់លោក ដោយបានបង្ហាញមុខ ជនដែលប្រឌិតរឿងខាងលើ ដោយសរសេរភ្ជាប់ខ្លឹមសារ អំពីជនដែលនោះថា ជាអ្នកនិពន្ឋរឿងធ្វើម៉ូលីកា ធ្វើឱ្យល្បី និងក៌ជាតួស្រីម៉ូលីកា ហើយ ក៌ជាជនស៊ីវិល ផងដែរ ។
រឿងរ៉ាវនេះ មុនពេលដែល សមត្ថកិច្ចរកការពិតឃើញ គឺបានផ្ទុះការរិះគន់យ៉ាងខ្លាំងខ្លា ពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីបែកធ្លាយព័ត៌មាន ទារប្រាក់ក្នុងពេលអនុវត្តច្បាប់ និងសារឆាតផ្តោះផ្តោះស្នេហា ពីសំណាក់នគរបាលចរាចរណ៍ នៅស្តុបក្តាន់២ ជាមួយគណនេយ្យក្លែងក្លាយ ដោយភ្ជាប់នារីរូបស្រស់ម្នាក់ និងប្រើឈ្មោះ មូលីកា ខាងលើ។
សូមរម្លឹកថា៖ បញ្ហានេះ ត្រូវបានបណ្តាញ ទំនាក់ទំនងសង្គម បង្ហោះព្រោងព្រាត ទើបលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរ បាលរាជធានីភ្នំពេញ សូមអោយ ក្មួយស្រី ឈ្មោះ មូលីកា ចូលខ្លួនមកសហការ ជាមួយសមត្ថកិច្ច ដើម្បីប្រយោជន៍ផ្តល់ភាព យុត្តិធម៍ អ្វីជារឿងពិត ! ចុងក្រោយមានជនខិលខូច បង្កើតអាខោនក្លែងក្លាយ ជា ឈ្មោះ មូលីកា។ ឥឡូវចាត់ការតាមនីតិវិធីហើយ ៕