(ក្រុងប៉ោយប៉ែត)៖ គម្របស៊ីហ្ការលូ មួយកន្លែងរងការខូចខាត ដោយសាររថយន្តបត់ និងកិនបណ្តាលអោយ ខូចខាតទាំងស្រុង ធ្វើអោយប្រជាពលរដ្ឋ ដែលបានឆ្លងកាត់ សម្តែងការព្រួយបារម្មណ៍ ខ្លាចនិងមានគ្រោះថ្នាក់ណាមួយដោយ យថាហេតុ។
គម្រមស៊ីហ្ការលូ ដែលរងការខូចខាតនោះ ស្ថិតនៅតាមបណ្តាយ ផ្លូវជាតិលេខ៥ ទល់មុខកៅប៊ុនឡាយ ក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា គម្របស៊ីហ្ការលូខាងលើនេះ គឺត្រូវបានរថយន្តបត់ និងកិនបណ្តាលអោយបាក់បែក ផ្នែកខាងលើ បន្សល់នៅដែកច្រងេងច្រង៉ាង អស់រយពេល២ថ្ងៃមកហើយ គឺចាប់ពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៤មកម្លេះ។
ប្រជាពលរដ្ឋដ៏ដែលបានបន្តរទៀតថា ក្រោយពីបាក់បែកគម្របលូស៊ីហ្ការ ហើយគេមិនដែល ឃើញមានមន្ត្រីពាក់ព័ន្ធ ណាចុះមនមើលនុះទេ គឺទុកចោល ធ្វើអោយពួកគាត់ មានការព្រួយបារម្មណ៍ ខ្លាចមានគ្រោះថ្នាក់ណា កើតឡើងដោយ យថាហេតុ ជាពិសេសសម្រាប់បងប្អូន ដែលធ្វើដំណើរនៅ ពេលយប់ព្រលប់។
ពាក់ព័ន្ធខាងលើនេះ ប្រជាពលរដ្ឋអំពាវនាវ សុំអោយលោក គាត ហ៊ុល អភិបាលនៃគណៈ អភិបាលក្រុងប៉ោយប៉ែត មេត្តាចាត់កម្លាំងជំនាញ អោយចុះមកមើលគម្របស៊ីហ្ការលូ ដែលរងការខូចខាតនេះផងទាន ដើម្បីទប់ស្កាត់ការគ្រោះថ្នាក់ណាមួយ ដោយសាតែគម្រប់លូនេះ៕