ពេទ្យសត្វ១ក្រុម ចុះបង្ក្រាបស៊ុតមាន់ បានជាង៦ម៉ឺនគ្រាប់ លួចបង្កប់តាមរថយន្តក្រុង ដឹកពីខេត្តកំពង់ស្ពឺ  មកចែកចាយនៅ ខេត្តបន្ទាយមានជ័យ គ្មានឯលសារត្រឹមត្រូវ

(ខត្តបន្ទាយមានជ័យ)៖ ពេទ្យសត្វ១ក្រុមបានចុះបង្ក្រាប ស៊ុតមាន់បានជាង៦ម៉ឺនគ្រាប់ ស្មើនិង២០០ដុំ លួចបង្កប់តាមរថយន្តក្រុង ដឹកពីខេត្តកំពង់ស្ពឺ មកចែកចាយនៅ ខេត្តបន្ទាយមានជ័យអត់មាន ប្រភពថាដឹកចេញពីកន្លែងណាមក។

ការចុះឃាត់រថយន្ត ក្រុងដែលលួចដឹក បង្កប់ស៊ុតមាន់នោះ នៅវេលាម៉ោង ១រសៀល ថ្ងៃ ទី៤ ខែកុម្ភ: ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ចំណុចមុខសាលា បឋមសិក្សាព្រែករពៅ ស្ថិតក្នុងភូមិព្រែករពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

មន្ត្រីការិយាល័យ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តបន្ទាយមានជ័យ បានប្រាប់អ្នក យកព័ត៌មានឲ្យដឹងថា នៅវេលាម៉ោង ប្រហែល១រសៀលនោះ មន្ត្រីការិយាល័យផលិតកម្មនិង បសុព្យាបាលនៃ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបន្ទាយមានជ័យ ១ក្រុមបានចុះដល់ចំណុចខាង លើកាក់រថយន្តក្រុង ១គ្រឿង ពណ៌លឿងលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-9090 ជាប្រទេភរថយន្តក្រុង ក្រោយពីក្រុមការងារ ពិនិត្យក្នុងខ្លប់រថយន្តខាង ក្រោមបានរកឃើញស៊ុតម៉ាន់ ចំនួន ២០០ដុំ ស្មើនឹង៦០ ០០០គ្រាប់។

មន្ត្រីពេទ្យសត្វបានបន្តថា ការឃាត់រថយន្តនេះ ដោយមានភ្នាក់សម្ងាត់ រាយការណ៍មកថា មានរថយន្តខាងលើ លួចដឹកបង្កប់ស៊ុតមាន់ ចំណែកថៅកុងរថយន្ត វិញបាននិយាយថាគាត់ ស៊ីឈ្នួលដឹកស៊ុតមាន់ ចេញពីម្តុំ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ឆ្ពោះមកឲ្យម៉ូយគេ លក់ចែកចាយនៅ ខេត្តបន្ទាយមានជ័យ តែប៉ុណ្ណោះ ប៉ុន្តែ គាត់ប្រកែកថា មិនបានស្គាល់ ម្ចាស់ស៊ុតមាន់នោះឡើយ គឺបានទាក់ទង់តែអ្នកហៅ មកដឹកប៉ុណ្ណោះ ។

មន្រ្តីជំនាញក្រោយពីពិនិត្យ សួនាំហើយបាននាំយក វត្ថុតាងល្មើសនិង មធ្យោបាយខាងលើ មកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ព្រោះស៊ុតមាន់ទាំង អស់នេះអត់មានឯលសារត្រឹមត្រូវ និងអត់មាន ប្រភពថាដឹកចេញ ពីកន្លែងណាមក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *