លោក មាស ម៉ូនីកា ចូលរួមបើក កិច្ចពិភាក្សាលើ ការចុះត្រួតពិន្យ វាយតម្លៃអំពី ការអនុវត្ត មុខងារដែល បានផ្ទេរនិង ធ្វើប្រតិភូកម្ម ផ្តល់សេវា ដឹកជញ្ជូនផ្លូវគោក នៅតាមច្រក ចេញចូលតែមួយ

(ខេត្តបន្ទាយមានជ័យ)៖ កាលពីល្ងាចថ្ងៃទី១ ខែកុម្ភៈ២០២៤នេះ ក្នុងសាលប្រជុំសាលាខេត្ត បានបើកកិច្ចប្រជុំស្តីពី កិច្ចពិភាក្សា ការចុះត្រួតពិន្យវាយតម្លៃ អំពីការអនុវត្តមុខងារ ដែលបានផ្ទេរ និងធ្វើប្រតិភូកម្មផ្តល់ សេវាដឹកជញ្ជូន ផ្លូវគោកនៅច្រកចេញចូលតែមួយ។

កិច្ចប្រជុំនេះដោយ មានការចូលរួម លោក មាស ម៉ូនីកា អនុរដ្ឋលេខាធិការ និងជាអនុប្រធាន គណៈកម្មការ ដឹកនាំកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួង សាធារណការ និងដឹកជញ្ជូន នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ លោក លី សុវណ្ណារិទ្ធ អភិបាល ររងខេត្តបន្ទាយមានជ័យលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈ ការដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ប្រធាននិងអនុប្រធាន ច្រក ចេញចូលតែមួយ ខេត្តក្រុង២ ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ក្នុងគោលបំណងការចុះពិនិត្យ  វាយតម្លៃ លើការអនុវត្តមុខងារ ដើម្បីស្វែងយល់ បន្ថែមអំពីបែប បទនីតិវិធីនៃការផ្ដល់ សេវារដ្ឋបាលលើវិស័យដឹ កជញ្ជូនផ្លូវគោក ចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានា និងទទួលយកសំណូមពរ ដើម្បីពិនិត្យ និងសម្រេចរកដំណោះស្រាយ ជាបន្តបន្ទាប់ដើម្បី ធានាការផ្ដល់សេវា មានតម្លាភាព និងប្រសិទ្ធភាពផងដែរ។

ក្នុងកិច្ចប្រជុំនោះ បានធ្វើការពិភាក្សា និងស្តាប់ពីបទ បង្ហាញរាយការណ៍ សង្ខេបអំពីរបាយ ការណ៍វឌ្ឍនភាព ការងារ អនុវត្តផ្តល់សេវា កន្លងមកក្នុងវិស័យ សាធារណការ និដឹកជញ្ជូន ក្រុមការងារបាន ទៅចុះពិនិត្យទីកន្លែងផ្តល់សេវា ដោយផ្ទាល់ នៅអង្គភាពច្រកចេញចូលតែមួយ និងការរិយាល័យច្រក ចេញចូលតែមួយ ក្នុងខេត្ត និង ក្រុង ២។

ក្នុងកិច្ចប្រជុំនោះ លោក មាស ម៉ូនីកា បានមានប្រសាសន៍ថា ថ្ងៃនេះលោក បានដឹកនាំប្រតិភូ អន្តរក្រសួងក្រុមការងារ បច្ចេកទេស ចុះពិនិត្យវាយតម្លៃអំពី ការអនុវត្តមុខងារ ដែលបានផ្ទេរ និងបានធ្វើប្រតិភូកម្ម ការផ្តល់សេវា ដឹកជញ្ជូនផ្លូវគោក

ផ្លូវទឹក លើវិស័យសាធារណ ការនិងដឹកជញ្ជូន នៅអង្គភាពច្រក ចេញចូលតែមួយខេត្ត និងការិយាល័យច្រក ចេញចូលតែមួយខេត្តក្រុង ២ ចង់បង្ហាញពីវឌ្ឍន ភាពសមិទ្ធផល កិច្ចខិតខំប្រឹងប្រែងរបស់ ច្រកចេញចូលតែមួយ ទៅកាន់ប្រជា ពលរដ្ឋឲ្យកាន់តែទូលំទូលាយ ដើម្បីផ្សារភ្ជាប់ទំនាក់ ទំនងជាមួយបង ប្អូនប្រជាពលរដ្ឋឲ្យ កាន់តែមានភាពជិតស្និទ្ធ តាមរយៈការបកស្រាយ សំណួររបស់លោក មាស ម៉ូនីកា។

លោក មាស ម៉ូនីកា បានថ្លែងអំណរគុណ ដល់ប្រធានមន្ទីរ សាធារណះការនិងដឹកជញ្ជូន ប្រធានច្រកចេញចូលតែមួយ ខេត្ត ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ដែលបានចំណាយ ពេលវេលាលើកជាសំណួរ ក៏ដូចជាចម្ងល់ក្នុង កិច្ចប្រជុំតាំងពីដើម រហូតដល់ចប់ ដោយផ្អែកទៅតាម ខ្លឹមសារនៃមាត្រាច្បាប់ និងបទបញ្ញត្តិដែលមានចែង ដោយភាគច្រើន ពួកគាត់បានសួរពាក់ព័ន្ធ ទៅនឹងបណ្ណបើកបរ ការផ្ទេរកម្មសិទ្ធិយានយន្ត និងការចុះបញ្ជីយានយន្ត និងបញ្ហាផ្សេងៗមួយចំនួនទៀត ដែលទាក់ទងទៅនឹ ងសេវាសាធារណៈផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *