(ខេត្តបាត់ដំបង)៖កាលពីព្រឹកថ្ងៃសៅរ៍ ១៣កើត ខែអស្សុច ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញសម្ពោធ វេទិកាអុំទូក មាត់ទន្លេ ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អញ្ជើញមានប្រសាសន៍ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការអបអរសាទរ និងកោត សរសើររដ្ឋបាល ខេត្តបាត់ដំបង រួមទាំងក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការរិនី ទាំងអស់ដែលបានដឹកនាំ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការសាងសង់វេទិកា អុំទូកនេះបានយ៉ាងលឿន ប្រកបដោយគុណភាព និងសោភ័ណ្ឌភាព។
សម្ដេចបានមានប្រសាសន៍ថា តាមរយៈវេទិកាអុំទូក ដ៏ប្រណិតនេះ និងតាមរយៈការៀបចំ សោភ័ណ្ឌភាពស្ទឹងសង្កែ ព្រមទាំងស្ទឹងសង្កែ សម្បូរទឹកផងនោះ ពិធីប្រណាំងទូក ខេត្តបាត់ដំបងនៅឆ្នាំនេះ នឹងប្រារព្ធឡើងយ៉ាងរីករាយ បង្កបង្កើតបានបរិយាកាសកាន់ តែអធិកអធមជូនដល់ ប្រជាពលរដ្ឋបានចូលរួម កំសាន្តក្នុងពេលកូវីដ-១៩ មានភាពធូរស្រាល។
សម្ដេចបានមាន ប្រសាសន៍ថា កីឡាប្រណាំងទូក គឺជាកីឡាប្រពៃណី ជាកីឡាមហាជន ប៉ុន្តែកីឡានេះបាន សម្ដែងឱ្យឃើញពីការរក្សា ប្រពៃណីទំនៀមទំលាប់ ការរួមសាមគ្គីគ្នា របស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះក៏ជាការ រួមចំណែកលើ កម្ពស់វប្បធម៌ជាតិ។ សម្ដេចបន្តថា រាជរដ្ឋាភិបាលដែល មានសម្ដេចតេជោ ជាប្រមុខ បានជំរុញលើក ស្ទួយគ្រប់ប្រភេទ កីឡាទាំងអស់។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម អ្នកតំណាងរាស្ត្រ មណ្ឌលបាត់ដំបង ក៏បានជម្រាបជូនអង្គ ពិធីអំពីគម្រោងសាង សង់វិមានឯករាជ្យ ខេត្តបាត់ដំបង នាពេលខាងមុខនេះ។ សម្ដេចក៏បានមាន ប្រសាន៍ដែរថា វិមានឯករាជ្យ រួមនឹងការរៀបចំសំណង់ និងសោភ័ណ្ឌភាព នានាទៀត ខេត្តបាត់ដំបង នឹងកាន់តែទទួលបានការ ទាក់ទាញភ្ញៀវទេសចរណ៍ បន្ថែមទៀត។
វេទិកាអុំទូកថ្មីមាន បណ្តោយ ៣៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ និងកម្ពស់ ១៥,០៥ម៉ែត្រ ដោយបានចំណាយ រយៈពេលសិក្សា ប្លង់ចំនួន ៥ខែ និងរយៈពេលនៃការ សាងសង់ចំនួន ៤ខែ បានក្រុងពាលីសាង សង់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ និងបានបញ្ចប់ ការសាងសង់ជាស្ថាពរ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយបានប្រើប្រាស់នូ វសសរគ្រឹះចំនួន ៩៨ដើម និងបានប្រើប្រាស់នូវ វិស្វករជំនាញចំនួន ៥នាក់ និងកម្លាំងកម្មករជា មធ្យមចំនួន ៨០នាក់ ដល់ខ្ពស់បំផុត ១៣៤នាក់ ។
វេទិកាអុំទូកថ្មី ត្រូវបានរៀបចំ ឡើងតាមលំនាំនៃស្នាដៃ ស្ថាបត្យកម្មពីរចនាបទ សំណង់វត្តអារាម បុរាណចាស់ៗ អគារសាលាខេត្តចាស់ និងអគារព្រះរាជ ដំណាក់ផែ ដែលមានលក្ខណៈ ពិសេសនោះគឺ មានដំបូលកាកបាទ សញ្ញាបូកបួនទិស ធំៗ និងមានបង្ហាញ នូវហោជាងយ៉ាង ស្រស់ឆើតឆាយ។
ផ្នែកដំបូល ក្បឿងស្រកាលេញ ត្រូវបានសិក្សា និងយកមកប្រើនៅក្នុង គម្រោងវេទិកាអុំទូក ដោយក្បឿង ស្រកាលេញ គឺជាក្បឿងខ្មែរដែល ត្រូវបានប្រើប្រាស់ នៅតាមដំបូលផ្ទះ ដំបូលកុដិ ដំបូលព្រះវិហារ ចំណាស់ៗជាដើម។ នៅចំកណ្តាលដំបូលមានស្លាក កសាងដ៏ស្រស់ស្អាត ដែលបានរចនា ដោយមានជើងទម្រ និងស៊ុមយ៉ាងល្អ ប្រណិតដោយមាន ឆ្លាក់ជាឆ្នាំកសាងនៅ ខាងក្នុងផងដែរ ម្យ៉ាងទៀតនៅខាង លើព្រំដំបូលវេទិកា មានរំលេចនូវបង្គោលខ្លីៗ ឈររកឹងតំរៀបគ្នា តាមបណ្តោយ និងទទឹងព្រំដំបូល ដែលគេហៅថា នាងច្រាល ជាគ្រឿងសិល្បៈ លម្អរបស់ខ្មែរ ដែលបានបំពាក់ នៅតាមប្រាសាទ និងវត្តអារាមនានាដូចជា ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយសម្រែ និងប្រាសាទបន្ទាយស្រី ជាដើម និងខាងចុងដំបូលនីមួយៗ មានបំពាក់ទៅដោយ ជហ្វា ផងដែរ ។
ផ្នែកហោជាងខាងមុខ និងខាងក្រោយ ដំបូលមុខដាច់ដែល លយមកខាងមុខ ភ្ជាប់ជាមួយហោជាង និងមានរចនាស្លាបហោជាង ដោយបំពាក់ក្បាច់ភ្ងី ទេសយ៉ាងស្រស់ស្អាត ជាការសិក្សាដោយយក ទម្រង់តាមវត្តឥន្រ្ទាធិបតី ឬវត្តសង្កែ ហើយនៅខាងក្រោម ហោជាងមានក្បាច់ លម្អដែលហៅថា កញ្ចាំងទ្រអង្គ ដែលយកទម្រង់តាម វត្តពិភិទ្ធារាម។ ផ្នែកហោជាងសងខាង សម្រង់ចេញមក ពីការសិក្សាទម្រង់វត្តសំរោង ដែលមានដំបូល ហោជាងហក់មកខាង មុខទ្រដោយសសរពីរ ដើម និងមានរំលេច នៅក្បាច់ភ្ងីទេស ដោយនៅខាងក្រោម ហោជាងមានក្បាច់លម្អ ដែលហៅថា កញ្ចាំងទ្រអង្គ ដូចគ្នានឹងហោជាងខាងមុខ ខាងក្រោយផងដែរ។
ផ្នែកសសរ នៅខាងលើក្បាលសសរ ត្រូវបានបំពាក់ដោយ ទម្រទ្រេត ឬជន្ទល់ ដែលគេហៅថា ដៃស្នា ។ ដោយឡែកនៅអមជាប់តាម បណ្តោយក្បាល សសរជុំវិញអគារត្រូវបានរចនា និងបំពាក់ដោយ ក្បាច់ទម្រជញ្ចាំង។ ផ្នែកបាំងសាចដោយសារ អគារវេទិកាអុំទូកខេត្ត ត្រូវបានរចនា ដោយបើកលំហទូលាយ ច្រើនដូចនេះ ក្រុមស្ថាបត្យករ បានបំពាក់បាំងសាចខាងក្រៅ លម្អដោយជ្រីកំណោង កោងដើម្បីកាត់បន្ថយកុំ ឱ្យមានទឹកភ្លៀងសាច ចូលក្នុងអគារ។
ផ្នែកបង្កាន់ដៃ សម្រាប់បង្កាន់ដៃត្រូវ បានរចនាឱ្យមាននៅ ជុំវិញអគារ ដែលជាបង្គោល បញ្ឈរត្រង់ៗ ដែលហៅថា ជើងទាន ដោយត្រូវបានសិក្សា ទម្រង់តាមជើងទាន អគារសាលាខេត្តចាស់ ដោយមានការបន្ថែម ផ្នែកខាងលើ និងខាងក្រោម ខ្លះដើម្បីឱ្យសមាមាត្រ ជាមួយអគារវេទិកា ។ ផ្នែកខាងមុខ ច្រកចូលធំខាងមុខ មានរូបសំណាកតោធំៗចំនួន ២ ធ្វើពីថ្មភ្នំ ធម្មជាតិអមសងខាង ដែលត្រូវបានសិក្សា និងយកលំនាំពីតោ នៅមុខស្ពានថ្មចាស់ ដែលជាស្ពានបាន សាងសង់តាំងពីឆ្នាំ១៩១៦ នៅខាងមុខអគារ សាលាខេត្តចាស់ ៕