សមាគមន៍អ្នកជួលរថយន្ត ក្រុងប៉ោយប៉ែតនាំយក​ គ្រឿងភេជ្ជៈជូនអធិការ រដ្ឋាននករបាល ក្រុងប៉ោយប៉ែត ក្នុងឳកាសបុណ្យ ចូលឆ្នាំប្របៃណី ចិន វៀតណាម……

(ក្រុងប៉ោយប៉ែត)៖ កាលពីព្រឹកថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២៤ សមាគមន៍ អ្នកជួលរថយន្ត ក្រុងប៉ោប៉ែតដឹក នាំដោយលោក តេង ង៉ែតប្រធានសមាគមន៍ បាននាំយកភេជ្ជៈ ជូនដល់កម្លាំងនគរបាល នៃអធិការរដ្ឋាន គរបាលក្រុងប៉ោយប៉ែត ក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណី ចិន វៀតណាម។

សមត្ថកិច្ចបានអោយដឹងថា សមាគមន៍អ្នកជួលតាក់ស៊ី ក្រុងប៉ោយប៉ែតបាននាំយកគ្រឿងភេជ្ជៈ មកជូនដល់កម្លាំង នគរបាលនៃ អធិការរដ្ឋាននគរបាល ក្រុងប៉ោយប៉ែតរួមមាន ស្រាបៀអង្គរ ចំនួន៥០កេះ និងទឹកបរិសុទ្ធ ចំនួន៥០យួរផងដែរ ដើម្បីសម្រាប់ប្រើប្រាស់ ក្នុងអង្គភាព និងបេសក កម្មផ្សេងៗក្នុង ក្រុងប៉ោយប៉ែត។

ក្នុងនោះផងដែរកម្លាំងនគរបាលនៃអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែតក៏បានថ្លែងអំណរគុណដល់លោក តេង ង៉ែត ប្រធានសមាគម អ្នកជួលរថយន្ត ក្រុងប៉ោយប៉ែត និងសូមបួងសួង ដល់វត្ថុសក្តិសិទ្ធិក្នុ ងលោក សូមប្រសិដ្ឋ ពរជ័យដល់អស់ លោកជាសប្បុរសជន រួមទាំងក្រុមការងារ  សូមជួបតែសុខភាពល្អ សំណាងល្អ រកទទួលទានមានបាន និងជួបពុទ្ធិពរព្រះពុទ្ធទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *