(ខេត្តប៉ៃលិន)៖ យោងតាមរបាយការណ៍ របស់មន្ត្រីសមត្តកិច្ច ជំនាញអធិការដ្ឋាន ស្រុកសាលាក្រៅ កាលពីវេលាម៉ោង១១ និង៤៩នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីលួច (ម៉ូតូ )មួយករណីកើត ឡើងនៅចំណុច បន្ទប់ជួលម្លប់ខ្នុរ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយសារជនរងគ្រោះ បានជិះម៉ូតូទៅហូប បាយជាមួយមិត្តភក្ភិ នៅបន្ទប់ជួល កន្លែងកើតហេតុ។
ពេលទៅដល់ជន រងគ្រោះបានចតម៉ូតូ ទុកនៅខាងមុខបន្ទប់ជួល រួចក៏ដើរចូលទៅក្នុង បន្ទប់មិត្តភក្កិដើម្បី ហូបបាយ។
ពេលហូបបាយ រួចជនរងគ្រោះបាន ដើរចេញពីបន្ទប់ស្រាប់ តែបាត់ម៉ូតូមិនឃើញ ក៏នាំគ្នាផ្អើលឆោឡោ រួចមកដាក់ពាក្យ បណ្ដឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលស្ទឹងកាច់។
ក្រោយពីសមត្តកិច្ច ជំនាញបានទទួល ព័ត៌មានរួច កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាន ស្រុកសាលាក្រៅ សហការជាមួយ កម្លាំងប៉ុស្តិ៍ស្ទឹងកាច់ និងកម្លាំងអធិការដ្ឋាន នគរបាលស្រុកកំរៀង បានឃាត់ខ្លួនជន សង្ស័យបាននៅ វេលាម៉ោង១៤និង៣០នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុចផ្សារឡែម ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
បន្ទាប់មកកម្លាំងជំនាញ ក៏បានដកហូតម៉ូតូ របស់ជនរងគ្រោះ មួយគ្រឿងដែល ជនសង្ស័យបានលួច។
ក្រោយមកសមត្ថកិច្ច ក៏យកទៅសួរ នាំនៅអធិការដ្ឋាន ស្រុកសាលាក្រៅ ហើយជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួ ចម៉ូតូនេះ ពិតប្រាកដមែន។
ជនរងគ្រោះដែល ចោរលួចម៉ូតូ នោះឈ្មោះ កែវ ពិសិទ្ធ ភេទប្រុស អាយុ៣២ ឆ្នាំ មានបុខរបរជាបុគ្គលិកកាស៊ីណូផាលេស មានទីលំនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន។
រីឯជនសង្ស័យឈ្មោះ សឹង្ហ កក្កដា ហៅសិទ្ធ ភេទប្រុស អាយុ២៥ ឆ្នាំ មានមុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សម្ភារបាត់បង់រួមមាន៖ ម៉ូតូម៉ាកហុងដាឃ្លិច សេរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាក លេខបាត់ដំបង ១Y-៩២៨៦ មានលេខ ម៉ាស៊ីន ៣១ ១៥៦០៨ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាន ឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាន នគរបាលស្រុក សាលាក្រៅដើម្បី អនុវត្តតាមនីតិវិធី៕