ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ នាយទាហ៊ាន នាយទាហ៊ានរង ពលទាហ៊ាន និងគ្រួសារកងទ័ពវរសេនាតូចអន្តរាគមន៍២៨៣!

ខេត្តស្ទឹងត្រែង៖ នៅវរសេនាតូចអន្តរាគន៍២៨៣ ដែលស្ថិតនៅក្នុងភូមិ ញ៉ាងសុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជួបសំណេះសំណាលសួសុខទុក្ខ នាយទាហ៊ាន នាយទាហ៊ានរង ពលទាហ៊ាន និងគ្រួសារកងទ័ពវរសេនាតូចអន្តរាគមន៍២៨៣ កងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគ១។

ពិធីសំណេះសំណាលបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី, ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុម៉េធ អគ្គស្នងការងនគបាលជាតិ ,ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ,ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត, អភិបាលក្រុងស្រុក និងប្រធានមន្ទីរអង្គភាពមួយចំនួនជុំវិញខេត្តផងដែរ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំ លៈបង់ យកអស់កម្លាំងកាយចិត្ត បំពេញបេសកកម្មការពារជាតិ តាមតួនាទីភារកិច្ច និងសម្រេចបានជោគជ័យជាបន្តបន្ទាប់។ ឯកឧត្តមក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការ ជូនដល់បងប្អូនកងទ័ព និងក្រុមគ្រួសារ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ថ្លែងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល តែងតែបានយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធ និងបានទំនុកបម្រុង ផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងកម្លាំងប្រដាប់អាវុធយើង ដើម្បីបុព្វហេតុការពារខឿនឯករាជ្យជាតិ ការពារបូរណ៌ភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសមិទ្ធផលនានារបស់សង្គមជាតិ។

ឯកឧត្តម បានស្នើសុំដល់អាជ្ញាធរខេត្តស្ទឹងត្រែង យោធភូមិភាគមួយ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ពង្រឹងបន្ថែមដើម្បីកុំឲ្យសម្ភារៈ(គ្រឿងញៀន)ឆ្លងកាត់បាន ហើយសូមជៀសឲ្យផុតកុំឲ្យមានការពាក់ព័ន្ធដាច់ខាតជាមួយនិងគ្រឿងញៀនទាំងអស់នោះ ដើម្បីឲ្យគេមានលទ្ធភាពឆ្លងកាត់ដោយរលូន ។

ឯកឧត្តមបញ្ជាក់ថា អាណត្តិទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជាគឺមានការពុះពារជាដាច់ខាតក្នុងការបង្ក្រាបបញ្ហាគ្រឿងញៀននេះ ហើយកងកម្លាំងប្រដាប់អាវុធបើសិនជាមានការពាក់ព័ន្ធជាមួយគ្រឿងញៀនគឺនឹងត្រូវលុបក្របខ័ណ្ឌតែម្តង ដោយយើងបានមើលឃើញជាក់ស្តែងហើយថាអាណត្តិទី៧នេះមានការដកចេញពីក្របខ័ណ្ឌជាបន្តបន្ទាប់ដោយសារពាក់ព័ន្ធនិងគ្រឿងញៀន។ទន្ទឹមនិងនេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានណែនាំដល់ដល់បងប្អូនកងទព័ទាំងអស់សូមចូលរួមជាមួយកងកម្លាំងគ្រប់គងឯកភាព ក្នុងការងារជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិ ពិសេសគ្រោះទឹកជំនន់ ព្រោះកងទ័ពជាកូនចៅរបស់ប្រជាជន។

គួបញ្ជាក់ផងដែរថានាឱកាសនេះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លាឮរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវ ជូនគ្រួសារទ័ព និងប្រជាពលរដ្ឋដែលជួបការខ្វះខាតនៅកងពលតូចអន្តរាគមន៍លេខ១២៨ សរុបចំនួន៤៥០គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មីមួយកេសតូច ត្រីខកំប៉ុងចំនួន១០កំប៉ុង និងថវិការចំនួន៥ម៉ឺនរៀលផងដែរ។SN

You might like

Leave a Reply

Your email address will not be published. Required fields are marked *