ក្រុមហ៊ុនចំការចេកមួយកន្លែងនៅខេត្តស្ទឹងត្រែងលួចលាក់ទុកឈើប្រមាណជា៣៥ទៅ៤០ម៉ែត្រគូបហើយត្រូវសមត្ថកិច្ចបង្ក្រាប!

ខេត្តស្ទឹងត្រែង៖ឈើប្រមាណជា៣៥ទៅ៤០ម៉ែត្រគូបត្រូវបានក្រុមហ៊ុនចំការចេកមួយកន្លែងយកធ្វើជាទីតាំងលួចលាក់ដឹកជញ្ជូនពីខាងក្រៅដែលគ្មានប្រភពច្បាស់លាស់ទៅស្តុកទុកក្នុងក្រុមហ៊ុន  ប៉ុន្តែទំនងអាចជាអស់លក្ខទើបត្រូវសមត្ថកិច្ចចុះបង្ក្រាបបានកាលពីថ្ងៃទី២៨វិច្ឆកា២០២៣ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ក្នុងក្រុមហ៊ុនចំការចេក ក្នុងភូមិឬទ្ធីសែនជ័យ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។

យោងតាមប្រភពព័ត៌មានបានអោយដឹងថានៅក្នុងសកម្មភាពចុះបង្ក្រាបបទល្មើសខាងលើគឺបានធ្វើឡើងក្រោមបទបញ្ជាលោកឧត្តមសេនីយត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនិងមានការសម្របសម្រួលពីលោក ជា សុភ័ក្ក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

ប្រភពបន្តថាក្រោយការស៉ើបអង្កេតនិងតាមដានអំពីសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ដែលគ្មានប្រភពច្បាស់លាស់ផងនោះទើបកម្លាំងកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយជំនាញពាក់ព័ន្ធចុះធ្វើការបង្ក្រាបតែម្តង។

ប្រភពពីអ្នកច្បាប់បានលើកឡើងត្រួសៗថាក្រុមហ៊ុនចំការចេកនោះ ក្រៅពីដាំដំណាំកសិកម្ម គឺពុំមានសិទ្ធិក្នុងការទិញលក់ឬដឹកជញ្ជូនផលអនុផលព្រៃឈើនោះទេ បើមានសិទ្ធិក៏ត្រូវមានប្រភពទីតាំងព្រៃសម្បទានពីរដ្ឋច្បាស់លាស់ និងត្រូវមានការឆ្លងកាត់ការត្រួតពិនិត្យច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើនិងច្បាប់ដឹកជញ្ជូនផងដែរ តែក្រុមហ៊ុនចំការចេកនេះពុំមានឆ្លងកាត់ច្បាប់ណាមួយទេ គឹធ្វើខុសច្បាប់តែម្តង។

ទាក់ទិននិងករណីខាងលើ ជំនាញរដ្ឋបាលព្រៃឈើនាថ្ងៃទី២៩វិច្ឆិកា២០២៣នេះបានអោយដឹងថា ឈើទាំងនោះជាប្រភេទឈើក្រៅលំដាប់ថ្នាក់ តាមការប៉ាន់ស្មាន ដែលមិនទាន់ជាផ្លូវការ គឺមានចន្លោះពី៣៥ទៅ៤០ម៉ែត្រគូប។មន្ត្រីជំនាញដដែលបន្តថាឈើទាំងអស់នោះគឺក្រុមហ៊ុនចំការចេក បញ្ជាទិញពីប្រភពខាងក្រៅដឹកចូលក្រុមហ៊ុន ដើម្បីសាងសង់ផ្ទះកម្មករ ។

មន្ត្រីជំនាញរដ្ឋបាលព្រៃឈើដដែលបន្តថាបច្ចុប្បន្នកំពុងត្រួតពិនិត្យនិងធ្វើការវាស់វែងចាត់ការបន្តតាមនិតិវិធី៕SN

You might like

Leave a Reply

Your email address will not be published. Required fields are marked *