(ខេត្តកែប)៖ ក្នុងរយ:ពេល៣នៃពិធីបុណ្យ អ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គិតចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្ត កែប ទទួលបានភ្ញៀវទេសចរជាតិ និងបរទេស អញ្ជើញ មកលេងកំសាន្ត តាមនៅរមណីដ្ឋាន នានាទូទាំងខេត្ត មានចំនួនសរុបចំនួន ជាង៩ម៉ឺននាក់។
ដោយឡែកសម្រាប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយ ខេត្តកែបបានទទួល អ្នកទេសចរសរុប ចំនួន៣៦,៧៤២នាក់ បន្ថែមទៀត។
ចំពោះស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ទូទៅក្នុងរមណីយដ្ឋានខេត្តកែប មានភាពល្អប្រសើរ។ នេះបើតាមការលើកឡើងរបស់ លោក សោម ចិន្ដា ប្រធានមន្ទីរទេសចរណ៍ ខេត្តកែប។
លោក សោម ចិន្តា បានបញ្ជាក់ទៀតថា រយ:ពេល៣ថ្ងៃ នៃការឈប់សម្រាកក្នុ ងពិធីបុណ្យអ៊ុំទូក បណ្តែបប្រទីប សំពះព្រះខែ និងអកអំបុកនេះ ខេត្តកែបទទួលភ្ញៀវ ទេសចរសរុបចំនួន ៩២,៧៦១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៩១,៩៦៥នាក់ និងភ្ញៀវអន្តរជាតិចំនួន ៧៩៦នាក់។
លោកប្រធាន មន្ទីរទេសចរណ៍ខេត្តកែប បានអោយដឹងផងដែរថា ក្រោមការបង្អុរបង្ហាញ ប្រកបដោយភាពវៃឆ្លាត ពីប្រមុខដឹកខេត្តកែប គឺ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប ដោយជានិច្ចកាល ឯកឧត្តម បានជំរុញដល់មន្ទីរ ស្ថាប័ននានា អោយចូលរួមសហការ អនុវត្តន៍តាមតួនាទីភារកិច្ច ពិសេសកិច្ចការពារ ពង្រឹងសន្តិសុខក្នុ ងពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដើម្បីធានាសុវត្ថិភាពដល់បងប្អូន ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែល បានមកសំរាក លំហែ កំសាន្ត នៅក្នុងតំបន់រមណីយដ្ឋាន ខេត្តកែបរបស់យើង។
បើយោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្តកែបបា នបញ្ជាក់ដែរថា ក្នុងរដូវបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយ:ពេល៣ថ្ងៃនេះ ខេត្តកែបទទួលបានសុខ សុវត្ថិភាពល្អប្រសើរ គ្មានបញ្ហាណាមួយកើតឡើង គួរអោយកត់សំគាល់ឡើយ។
ម្យ៉ាងទៀតក្រុមអ្នក ទេសចរបានធ្វើដំណើរ ដោយរលូន គ្មានករណីកកស្ទះចរាចរនោះទេ ព្រោះដងផ្លូវសំខាន់ៗ ជាច្រើនក្នុងរមណីយដ្ឋានខេត្តកែប ត្រូវបានស្ថាបនានិង ពង្រីកយ៉ាងធំទូលាយ ងាយស្រួលធ្វើដំណើរ។
ចំពោះកត្តាអនាម័យ ផ្នែកជំនាញពុះពារប្រមូល ដឹកសំរាម និងកាកសំណល់ រាវ រឹង បានទាន់ពេលវេលា ដោយមិនទុកបង្អាក់យូរ នាំបង្កការរំខាន ដល់ក្រុមអ្នកទេសចរជាតិ និងអន្តរជាតិនោះដែល ចូលមកទស្សនា សម្រាក កម្សាន្តក្នុងរមណីយដ្ឋាន ខេត្តរបស់យើងនោះឡើយ៕ ដោយលោក សេង ណារិទ្ធ