(ខេត្តបន្ទាយមានជ័យ)៖ បុរស់ចំណាស់ម្នាក់ស្រវឹងស្រា ពេលត្រឡប់មកផ្ទះវិញ និងបានរអិលជើង ធ្លាក់ចូលទឺកស្ទឹង បណ្តាលអោយលង់ ស្លាប់ហេតុការដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពី រសៀលថ្ងៃទី២២ខែ តុលាឆ្នាំ២០២៣ វេលាម៉ោង១៧និង០០នាទី ស្ថិតនៅចំណុច ភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់សឹករង ខេត្តបន្ទាយមានជ័យ បានប្រាប់អោយដឹងថា ជនរងគ្រោះដែលលង់ទឹកស្លាប់មានឈ្មោះ ជឿន លុន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានប្រាប់អោយដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានត្រឡប់មក ផ្ទះប្រមាណម៉ោង ១៦ល្ងាចមកដល់ ចំណុចកើតហេតុបាន រអិលជើងធ្លាក់ចូល ទឹកស្ទឹងភ្លាមៗ នោះសាច់ញាតិ តាមរកដែរតែ រកមិនឃើញ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថាក្រោយ ពីទទួលបានព័ត៌មាន ខាងលើភ្លាមលោក បានបញ្ជាអោយកង កម្លាំងសឹករងខេត្ត មួយក្រុមចុះរុករក បានមួយម៉ោងក្រោយ មកទើបកងកម្លាំង របស់លោករកឃើញ សពជនរង គ្រោះតែម្តងទៅ។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរ មាត់ស្ទឹង សូមមានការ ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសគ្រួសារ ដែមានកូនតូចៗ កុំអោយចុះលេងទឹកស្ទឹង ព្រោះស្ថានភាព ទឹកស្ទឹងមានការឡើង គួរអោយព្រួយបារម្មណ៍ និងខ្លាចកើតហេតុភេទផ្សេងៗជាដើម។
សពជនរងគ្រោះ ក្រោយពីកម្លាំងជំនាញ សឹករងខេត្តបន្ទាយមានជ័យ រុករកឃើញហើយ និងបានស្រង់ឡើងគោក ហើយកម្លាំងជំនាញបាន បន្តរពិនិត្យរួចរាល់ហើយ និងប្រគល់ទៅអោយ ក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី៕