ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ចូលរួម​រំលែក​ទុក្ខ​ ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក ​ទទួល​មរណៈភាព​!

(ភ្នំពេញ)នា​ព្រឹក ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការ​មូលដ្ឋាន ​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង បាន​ចាត់​តំណាង​ប្រគល់​ថវិកា​ដែល​ប្រមូលបាន​ពី នាយ​-​នាយរង នៃ​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ២,៧៧០,០០០​រៀល ទឹក​សុទ្ធ​២​កេស​, ទឹកក្រូច​២​កេស ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ លោក​អនុសេនីយ៍ត្រី ញឹម សុ​រ៉ា​ច្ច័​យ ជំនួយការ មូលដ្ឋាន​ខណ្ឌ ដែល​ឪពុក​របស់​លោក ​បាន​ទទួល​មរណៈភាព កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៣ ក្នុង​ជន្មាយុ ៦០​ឆ្នាំ ដោយ​ជរាពាធ  និង​សូម​បួងសួង​ដល់ ​វិញ្ញាណក្ខន្ធ​បាន​ទៅកាន់ ​សុគតិភព​កុំបី ​ឃ្លៀងឃ្លាត​ឡើយ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *