ឆ្នាំនេះអ្នកដើររ៉ៃអង្គាស លុយតាមទីសាធារៈ ពេលបុណ្យកឋិនទានចូលមក ប្រយ័ត្នសមត្ថកិច្ច ចាប់ឃាត់ខ្លួន  ដោយគ្មានការអនុញ្ញាត្តិ

(ខេត្តបន្ទាយមានជ័យ)៖ ក្រសួងធម្មការនិងសាសនា លេខ ២២/២៣ កធណ ស ណ ន យោង លិខិតលេខ ១១/ ២០២៣ គជប បអ  ចុះថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៣ របស់គណៈ កម្មាធិការៀប ចំបុណ្យជាតិ ក្រសួងធម្មការនិងសាសនា សូមធ្វើការណែនាំ ដល់គ្រប់មន្ទីរ ធម្មការ និងសាសនាខេត្តដូចតទៅ ។

ហាមដាច់ខាត សង្ឃ និងដូនជី តាជី និងពុទ្ធបរិស័ទ ដើរីអង្គាសនៅតាម ផ្លូវសាធារណៈនិង ទីប្រជុំជនជាដើម  ពេលបុណ្យកឋិន ទានចូលមកដល់ ដែលធ្វើឲ្យបាត់បង់ សណ្ដាប់ធ្នាប់របៀបរៀបរយ សង្គមនិងកិត្តិយស ព្រះពុទ្ធសាសនា សូមលោកប្រធាន មន្ទីរធម្មការនិង សាសនាខេត្ត ត្រូវសហការជា មួយអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ  ព្រះមេគណ ព្រះអនុគណនិង ព្រះចៅអធិការវត្ត ត្រូវអនុវត្តតាម សេចក្តីណែនាំ នេះឲ្យបានសម្រេច បានលទ្ធផលល្អប្រសើរ ស្របតាមប្រពៃណីជាតិ ដ៏រុងរឿងរបស់ខ្មែរយើង។

ក្រសួងធម្មការនិងសាសនា បានបញ្ជាក់ឲ្យដឹងទៀតថា កន្លងមកក្នុងខេត្ត និមួយៗមិនទាន់ ដល់ថ្ងៃបុណ្យទានផង ឃើញមាន លោកសង្ឃ និងដូនជី និងពុទ្ធបរិស័រ ជាច្រើនអង្គ នាក់ បានចេញបិណ្ឌបាត ត្រាច់ចរ គ្រប់ច្រកល្អក ពិសេសក្នុងផ្សារ ក្នុងនោះក៏មានស្ត្រី វ័យចំណាស់ស្លៀកពាក់ស ដូចដូនជី មួយចំនួនតូច កាន់ប្រូក្រាមនិងកាន់ផ្ទិល ដើរសុំតាមផ្ទះ និងតាមផ្សារ អួតខ្លួនថា សុំនេះដើម្បី យកទៅកសាងវត្ត គេមិនដឹងថា ស្ត្រីវ័យចំណាស់ ព្រមទាំង លោកសង្ឃទាំងនោះ ពិតប្រាកដឬក្លែងក្លាយ យ៉ាងណានោះទេ។

លោកសង្ឃ និងដូនជីធ្វើ សម្មភាពដើរត្រាច់ចរ គ្រប់ច្រកល្អក បិណ្ឌបាត ឬរៃអង្គាសបច្ច័យ តាមទីផ្សារ ពិសេសពេលរដូវ បុណ្យទានមកដល់ នេះជាអំពើខុសច្បាប់ ជាតិសាសនាខ្លាំងណាស់។

ក្រសួងធម្មការនិង សាសនាបានបញ្ជាក់ ឲ្យដឹងទៀតថា សព្វថ្ងៃមានសង្ឃ ក្មេងៗព្រះជន្មពី ២០ ដល់១០ និងមានដល់ទៅ៥ ព្រះវស្សាទៀត ផងពុំសូវមាន សង្ឃចាស់ៗនោះទេ ដើរបិណ្ឌបាទនៅ តាមផ្លូវសាធារណៈ និងទីប្រជុំជន តាមផ្ទះ នៅតាមផ្សារ ដែលមានមនុស្ស ប្រមូលផ្តុំច្រើន ផុតវេលាថ្ងៃត្រង់ ផុតម៉ោងឆាន់ ស្រែកកំហ៊ក ខ្លាំងៗដាក់ម្ចាស់ផ្ទះ ឲ្យម្ចាស់ផ្ទះដាក់បាទឲ្យ ហាក់គ្មានសីលធម៍ បន្តិតទាល់តែសោះ គិតតែផ្ទាល់ប្រយោជន៍ ខ្លួនតែប៉ុណ្ណោះ។

ក្រសួងធម្មការ និងសាសនាបាន ជូនដំណឹងខាងលើ សូមទូលថ្វាយប្រគេន សម្ដេចព្រះរាជាគណៈ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គនិង ជម្រាបជូនគ្រប់ មន្ទីរធម្មការនិង សាសនាខេត្តទាំងអស់ ព្រះមេត្តាជ្រាបថា​ បុណ្យកឋិនទាន ជាកាលទាន មួយដ៏ថ្លៃថ្លាមាន លក្ខណៈពិសេស នៅក្នុងព្រះរាជពុទ្ធសាសនា ដែលក្នុងមួយឆ្នាំ មានតែម្ដងទេ។

បុណ្យកឋិនទាន នេះមានរយៈ ពេលកំណត់តែ២៩  ថ្ងៃដោយវត្តមួយទទួល បានតែអង្គកឋិត១ តែប៉ុណ្ណោះជាទាន មានផល្លានិសង្ស ច្រើនជាទីជ្រះថ្លា និងចំណូលចិត្ត របស់ពុទ្ធបរិស័ទ ខ្មែរតែងតែប្រារព្ធធ្វើ ឡើងរៀងរាល់ឆ្នាំ។

ក្រៅពីនេះតាមរយៈ កឋិនទានវត្តនីមួយៗ ក៏មានលទ្ធភាព អាចនឹងទទួលបាននូវសម្ភារៈ ថវិកាសម្រាប់ដំណើរការ កសាងវត្តណានៅ ក្នុងមានព្រះវិហារ សាលានិងជួយ ឧបត្ថម្ភដល់ការកសាង សមិទ្ធិផលនិង វិស័យសង្គមកិច្ច ​ថែមទៀតផង។

ឆ្នាំនេះកឋិនទាន និងប្រព្រឹត្តទៅ ពីថ្ងៃ១រោចខែ អស្សុចដល់ថ្ងៃទី១៥ កើតខែកត្តិក ត្រូវនឹងថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ ២០២៣ ។

ដើម្បីរៀបចំបុណ្យកឋិនទាន ឲ្យដំណើរការនិង ប្រព្រឹត្តទៅស្របតាម ទំនៀមទម្លាប់និ ងប្រពៃណីព្រះពុទ្ធសាសនា ក្រសួងធម្មការ និងសាសនា សូមធ្វើការណែ នាំដល់គ្រប់មន្ទីរធម្មកា រនិងសាសនាខេត្តដូចតទៅ។

ត្រូវយកចិត្តទុកដាក់ បង្កលក្ខណៈឲ្យបាន ល្អប្រសើរប្រគេន ព្រះសង្ឃជូនពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យកឋិនទាន នេះស្របតាម ពុទ្ធបរិញ្ញត្តិនិង ពុទ្ធាអនុញ្ញាត គ្រប់វត្តអារាមត្រូវ រៀបចំសំអាតទីតាំង វត្តអារាមផ្លូវ ភោជនីយដ្ឋាន ដោយ តុបតែងលម្អ បំភ្លឺភ្លើងពណ៌លើក​ ទង់ជាតិទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ពាក្យអប់រំនិង ពុទ្ធភាសិតនានា ឲ្យបានច្រើនតាម ដែលអាចធ្វើទៅបាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *