រថយន្តដឹកទឹកកកមួយគ្រឿង បុកម៉ូតូបណ្តាល ប៉ើងធ្លាក់ ប្រឡាយស្លា-ប់ ភ្លាមៗ នៅក្រុងសិរីសោភ័ណ!!!

(ខេត្តបន្ទាយមានជ័យ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត ដឹកទឹកកមួយគ្រឿង បុកម៉ូតូ បុរសចំណាស់ម្នាក់ បណ្តាលអោយប៉ើង ធ្លាក់ចូលប្រឡាយ និងស្លាប់ភ្លាមៗ នៅនិងកន្លែង ហេតុការដ៏រន្ធុត នេះបានកើតឡើងកាល ពីថ្ងៃទី០២ខែតុលា ឆ្នាំ២០២៣នៅចំណុច សួនស្ព័រស្ថិតភូ មិក្បាលស្ពាន សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រភពពីសមត្ថកិច្ច បានប្រាប់អោយដឹងថា សពជនរងគ្រោះមានឈ្មោះ បួរ សុខា ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិបត់ត្រង់ ឃុំបតត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិៈម៉ូតូ ម៉ាកហុងដាទ្រីម គ្មានស្លាកលេខ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងហើយត្រូវរយន្តមួយគ្រឿងម៉ាក ហ៉ីយិនដាយ ពាក់ស្លាក់លេខ បន្ទាយមានជ័យ៣A២០២៩ បើកបរក្នុងទិសដៅ បញ្ច្រាស់ទិសគ្នាពីត្បូងទៅជើង មកដល់ចំណុចកើតហេតុរយន្តបានរ៉េ ចង្កូតទៅបុកម៉ូតូជនរងគ្រោះ បណ្តាលអោយប៉ើង ធ្លាក់ចូលប្រឡាយនិងស្លាប់ភ្លាមៗនៅនិងកន្លែង រឺឯអ្នកបើករថយន្ត បានរត់គេខ្លួនបាត់ទុករថយន្តចោល។

ក្រោយពីកើតហេតុកម្លាំង នគរបាលក្រុងសិរីសោភ័ណ បានចុះមកពិនិត្យ និងធ្វើការវាសវែងព្រម ទាំងនាំយកវត្ថុតាង មកកាន់អធិការរដ្ឋាន នគរបាលក្រុងសិរីសោភ័ណ ដើម្បីរងចាំដោះស្រាយ នៅពេលក្រោយ។

ចំណែកសពជនរងគ្រោះ ក្រោយពីកម្លាំងជំនាញ បានពិនិត្យរួចរាលហើយ និងបានប្រគល់ ជូនសាចញាត្តិ  ដើម្បីយកទៅធ្វើបុណ្យ ទៅតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *