(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹក ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៣នេះ ក្នុងសាលប្រជុំ លេខាធិការដ្ឋាន រៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំស្តី ពីការបូកសរុបលទ្ឋផល នៃការស្រង់ស្ថិតិ ប្រជាពលរដ្ឋចុះ ឈ្មោះបោះឆ្នោតឆ្នាំ ២០២៣ ។
ពិធីនេះមានការចូលរួម លោក លីសុវណ្ណរិទ្ឋ អភិបាលរងខេត្ត បន្ទាយមានជ័យ លោកយ៉ង់សក្តិ ប្រធាន លេខាធិការដ្ឋាន រៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ គណៈបក្ស៤ និងមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់ទៀត។
ក្នុងកិច្ចប្រជុំនោះលោក យ៉ង់សក្តិ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោល បំណនៃដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ ប្រជាពលរដ្ឋមកចុះ ឈ្មោះបោះឆ្នោត ដោយអនុលោមតាម ច្បាប់ស្តីពីការចោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា និតិវិធីរបស់ គ.ជ. ប របស់ផែនការអន្តរស្ថាប័ន លេខ ០១០ ផក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប ព្រមទាំងសេចក្តី ណែនាំរួម របស់គណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការឆ្នោត និង គ. ជ. ប ក៏ដូចជាសេចក្តីណែនាំ ផ្សេងៗទៀត ដែលពាក់ព័ន្ធនិង ការងារសន្តិសុខបោះឆ្នោត។
លោក យ៉ង់ សក្តិ បានបញ្ជាក់ឲ្យដឹងបន្ត ទៀតថាការចុះឈ្មោះ បោះឆ្នោតឆ្នាំ ២០២៣នេះអ្នកដែល អាចចុះបោះឆ្នោតបាន ចាប់ពីអាយុ១៨ឆ្នាំឡើង តាមរបាយការណ៍ ស្តីពីលទ្ឋផលនៃការ ស្រង់ស្ថិតិប្រជាពលរដ្ឋ មានក្នុងបញ្ជីឈ្មោះ បោះឆ្នោតឆ្នាំ២០២៣ យោងតាមសេចក្តី ណែនលេខ ០៥៥ គ.ជ.ប .ស.ណ.ន ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៣ស្តីពីការស្រង់ស្ថិ តិប្រជាពករដ្ឋមាន ឈ្មោះបោះឆ្នោតឆ្នាំ ២០២៣មាន ១ប្រជាពលរដ្ឋ សរុបរួមមានចំនួន ៨១២.១២៣នាក់ ស្រី៤០៨.៦៥៦នាក់ ប្រជាពលរដ្ឋចាប់ពី អាយុ១៨ឆ្នាំឡើងមាន ចំនួនសរុប ២៤៧.០៨៥នាក់ ស្រី២៧២.៧៦២នាក់។
ក្នុងមាន អ្នកមិនទាន់ចុះ ឈ្មោះបោះឆ្នោត ទើបគ្រប់អាយុ១៨ឆ្នាំ មានចំនួន៣.៨៧១នាក់ អ្នកគ្មានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ មានចំនួន ១០.៣៦២នាក់ អ្នកមិនធ្លាប់ចុះ ឈ្មោះបោះឆ្នោត មានចំនួន២៥.០០៩នាក់ អ្នកស្នាក់នៅ អាចិន្ត្រៃយ៍សរុប៣១៦នាក់ អ្នករស់នៅបណ្តោះ អាសន្នសរុបមានចំនួន ៣០នាក់ អ្នកចំណាកស្រុក មានចំនួន៨៧.៣២៣នាក់ ប៉ាន់ស្មានសរុប ២៩.២២៦នាក់ ប៉ាន់ស្មានអ្នកដែលអាចមក ចុះឈ្មោះបោះឆ្នោតសរុប១៥.២០៨នាក់ ផ្លាស់ចេញមានចំ នួន៩៦នាក់ ដកហូតឈ្មោះ បោះឆ្នោត០០នាក់ ស្លាប់មានចំនួន២.៦៣៣នាក់ ឆ្នាំ ២០២៣ ឈ្មោះក្នុងបញ្ជីចុះឈ្មោះ ជាផ្លូវការមានចំនួន៤៣១.៧៧៥នាក់ ទូទាំង ៦៧ ឃុំ សង្កាត់ មានការិយាល័យ ឆ្នោះឆ្នោតសរុប ១.១១៩ការិយាល័យ។
លោក យ៉ង សក្តិ បានមានប្រសាសន៍ បន្តឲ្យដឹងទៀតថា ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និង កងកម្លាំងទាំង៣ប្រភេទ បោះឆ្នោតតំណាង រាស្ត្រអាណត្តិទី៧ កន្លងមក អនុវត្ត តាមតួនាទី និង ភារកិច្ចរបស់ខ្លួន ចេញការពារ សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់ សម្រាប់ យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងគោរពច្បាប់ បទបញ្ជា នីតិវិធី និង ក្រមសីលធម៌ ដោយ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និង ច្បាប់របស់គណ:កម្មាធិការជាតិរៀបចំការ បោះឆ្នោត ។
ក្នុងកិច្ចប្រជុំនោះលោក លី សុវណ្ណារិទ្ធ បានធ្វើការកោតសរសើរ ដល់អាជ្ញាធរ ក្រុង-ស្រុកទាំង ៩ និងកងកម្លាំងមាន សមត្ថកិច្ចគ្រប់ថ្នាក់ ការបោះឆ្នោតតំណាង រាស្ត្រអាណត្តិទី៧ នេះបានបំពេញការងារ ទទួលបាន លទ្ធផលល្អប្រសើរ ជាពិសេស សម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឲ្យគណបក្ស នយោបាយនីមួយៗ អាចអនុវត្ត កម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួន ឃោសនាបោះឆ្នោត របស់ខ្លួនប្រព្រឹត្តទៅ ដោយស្មើភាពគ្នា៕ វ៉ាន់ ណាង