(ខេត្តបន្ទាយមានជ័យ)៖ កងកម្លាំងទាំងបីស្ថាប័ន រាប់រយនាក់បានអន្តរាគមន៍ ជួយច្រូតស្រូវប្រជាកសិករ ចំនួន១៨ហិកតាកំពុង ប្រឈមប៉ៈពាល់ដោយ ជំនន់ទឹកភ្លៀងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នៅវាលសាយសាម៉នស្ថិត ភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី។
លោក រ័ត្ន ដាស៊ីណង់ អភិបាលរងខេត្ត បន្ទាយមានជ័យ បានប្រាប់នៅល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ថា៖ ក្រោយពីមានទឹកជំនន់ ទឹកភ្លៀងបានធ្វើឲ្យ ស្រូវប្រជាកសិករកំពុង ប្រមូលផលប្រឈម និងផលប៉ះពាល់ នៅចំណុចវាលសាយសាម៉ន ចំនួន១៨ហិកតាហើយ បានរាយជូនឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្នើសុំកម្លាំងបីស្ថាប័ន មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធាតំបន់ប្រតិបត្តិការ សឹករងខេត្ត និងកម្លាំងកងពលតូច ថ្មើជើងលេខ៥១ មានរាប់រយនាក់ ចុះអន្តរាគមន៍ជួយ ប្រមូលផលស្រូវដែល រងផលប៉ៈពាល់ដោយ ជំនន់ទឹកភ្លៀង។
លោកបានបញ្ជាក់ថា ស្រូវដែលប៉ៈពាល់ដោយ ជំនន់ទឹកភ្លៀងចំនួន១៨ហិកតា នេះគឺមិនទាន់លិចលង់ នៅឡើយទេ តែទឹកច្រើនប្រឈម មិនអាចប្រមូលផល ដោយម៉ាស៊ីនច្រូតបាន បានស្នើសុំអោយកង កម្លាំងអន្តរាគមន៍ ជួយច្រូតស្រូវជូ នប្រជាកសិករ។
លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងដែល កំពុងប្រឈមប៉ៈពាល់ ស្រូវប្រជាកសិករមាន ៣ឃុំមាន ឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក ដែលកំពុងប្រឈមប៉ៈ ពាល់ជំនន់ទឹកភ្លៀងហើយ អគុណចំពោះកងកម្លាំងទាំង បីស្ថាប័នដែលបានជួយ អន្តរាគមន៍ប្រមូលផល ស្រូវជូនប្រជាកសិករ ដែលកំពុងរងគ្រោះ ដោយជំនន់ទឹកភ្លៀង៕