(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្ត បន្ទាយមានជ័យ បានដឹកនាំលោកអធិការ នគរបាលក្រុងស្រុកទាំង៩ លោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំសង្កាត់ ទាំង៦៧ អញ្ជើញចូលរួមពិធី ផ្សព្វផ្សាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលា ខេត្តបន្ទាយមានជ័យ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី តំណាងប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ក្នុងនោះក៏មានកា រអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ តំណាងក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ អភិបាលស្រុក មេឃុំ-ចៅសង្កាត់ ជាច្រើនរូប ៕