(ក្រុងប៉ោយប៉ែត)៖ ករណីអគ្គីភ័យឆាបឆេះ សណ្ឋាគារមួយកន្លែង ក្នុងក្រុងប៉ោយប៉ែតយីហោ មិងឌូ បង្ករអោយមានការ ភ្ញាក់ផ្អើលទាំងយប់កាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៣វេលាម៉ោង២១និង៣០នាទីនៅចំណុចក្បាលស្ពាន១សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខត្តបន្ទាយមានជ័យ។
ប្រភពពីកន្លែង កើតហេតុបានអោយដឹងថា មុនពេលកើត គេឃើញមានផ្សែងខ្មៅ ហុយចេញពីសណ្ឋគារ មិងឌូ ជាន់លើ ក្រោយមកទៀត ស្រាប់តែគេឃើញមាន អណ្តាតភ្លើងទៀតហើយ ក៏នាំគ្នាស្រែកឆោឡោ និងរកកម្លាំងសមត្ថកិច្ច ដើម្បីអោយជួយអន្តរាគមន៍។
ប្រភពខាងលើ បានបន្តរទៀតថា ជាន់ខាងលើនៃសណ្ឋាគារ មីងឌូ ត្រូវភ្លើងឆាបឆេះនោះកឺជាន់ទី៩ ដែលជាឃ្លាំងសម្រាប់ទុកអីវ៉ាន់ចាស់ៗ។
ក្នុងនោះផងដែរ គេក៏ឃើញមានវត្តមាន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាល ចម្រុះក្រុងប៉ោយបែតចុះជួយអន្តរាគមន៍ពន្លត់ភ្លើង បានទាន់ពេលវេលា មិនបណ្តាលអោយរាលដាល ប៉ះពាល់ដល់លំនៅដ្ឋានជិតខាងឡើយ។
សូមបញ្ជាក់ផងដែរ ស្ថានភាពអគ្គីភ័យខាងលើត្រូវ បានកម្លាំងនរបាលក្រុងប៉ោយប៉ែត ដឹកនាំបញ្ជារដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ចុះជួយបានទាន់ពេលវេលា ហើយក្នុនោះ កម្លាំងសមត្ថកិច្ច ក៏អាចគ្រប់គ្រោងស្ថានការ បានទាន់ពេលវេលា ហើយពន្លត់រហូតភ្លើងរលត់ បានជោគជ័យជាស្ថាពរ នៅវេលាម៉ោង២២ និង៣០នាទីយប់ មិនបណ្តាលអោយ ជនណាម្នាក់ស្លាប់បាត់ បងអាយុជីវិតឬ រងរបួសឡើយ៕