គ្រឿងញៀនជិត១៥គីឡូក្រាមដែលប្រមូលបានពីខេត្តចំនួន៣ត្រូវដុតបំផ្លាញចោលនៅមុខសាលាខេត្តស្ទឹងត្រែង!

ខេត្តស្ទឹងត្រែងៈនៅមុខសាលាខេត្តស្ទឹងត្រែងនាថ្ងៃទី២៩សីហា២០២៣អាជ្ញាធរខេត្តស្ទឹងត្រែងបានរៀបចំពិធីដុតកំទេចគ្រឿងញៀនដែលប្រមូលបានពីខេត្តចំនួន០៣ក្នុងនោះមានខេត្តស្ទឹងត្រែង ខេត្តរតនៈគីរី និងខេត្តមណ្ឌលគីរីមានគ្រឿងញៀនប្រមាណជិត១៥គីឡូក្រាម។
ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ អ្វីៗដើម្បីប្រជាជន ជាចម្បង បញ្ចប់ការរើសអើង នឹងការម៉ាក់ងាយ អ្នកគ្រឿងញៀន ពង្រឹងការអប់រំបង្ការ និង ដុតបំផ្លាញគ្រឿងញៀនតាមអំណាចសាលក្រមសាលដីការសម្រេចរបស់សាលាដំបូងខេត្ត  ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់យុទ្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា យើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងទទួលខុសត្រូវ និងប្រាប់ការពិតទៅដល់បងប្អូនកូនចៅយើង ថាគ្រឿងញៀនវាបានបំផ្លាញជីវិត នឹងធ្វើឲ្យយើងខាតបង់គ្រប់យ៉ាង  ដូចនេះយើងត្រូវតែនាំគ្នាព្យាយាម លប់បំបាត់គ្រឿងញៀននេះឲ្យអស់តបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល  ធ្វើយ៉ាងណាឲ្យប្រទេសជាតិនឹងប្រជាជនយើងមានសុខមាលភាពល្អ។
អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែងលោក ធូ ចាន់ពៅ បានបញ្ជាក់ថា ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល.អាជ្ញាធរមានសមត្ថកិច្ច បានប្រើកម្លាំងសរុបក្នុងខេត្តអនុវត្តការងារ បង្ការ  ទប់ស្កាត់ និងបង្ក្រាប  ជាប្រចាំមិនឱ្យជនឧក្រិដ្ឋ យកភូមិសាស្ត្រខេត្តស្ទឹងត្រែងធ្វើជាតំបន់ឆ្លងកាត់នោះទេ ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាគ្រប់ករណីទាំងនេះអាជ្ញាធរថ្នាក់ក្រោមជាតិបានរួមគ្នាយ៉ាងសកម្ម ក្នុងការទប់ស្កាត់ នៃការធ្វើចរាចរណ៍គ្រឿងញៀន ជាក់ស្តែងពេលនេះស្ថាប័នមានសមត្ថកិច្ចនៃខេត្តចំនួន៣  មានខេត្តមណ្ឌលគីរី រតនគីរី ស្ទឹងត្រែង បានដុតបំផ្លាញគ្រឿងញៀនចោល  តាមអំណាចសាលក្រមសាលដីការសម្រេចរបស់សាលាដំបូងខេត្ត  ដែលជាគ្រឿងញៀនបានមកពីការខិតខំប្រឹងប្រែងបង្ក្រាបនិងរឹមអូសបានកន្លងមក។
ឯកឧត្តមបន្តថាដើម្បីឱ្យទទួលជោគជ័យបន្ថែមទៀត កំលាំងសមត្ថកិច្ចនឹងផ្នែកជំនាញពាក់ព័ន្ធបន្តបង្កើនសកម្មភាពបង្ក្រាបឲ្យ កាន់តែសកម្មថែមទៀត ដើម្បីធ្វើឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល កាន់តែមានប្រសិទ្ធភាពតទៅឆ្នាំខាងមុខ។
សូមបញ្ជាក់ថាគ្រឿងញៀនដុតបំផ្លាញនេះមានប្រភេទមេតំហ្វេតាមីនម្សៅទំងន់ជិត១៥គីឡូក្រាម បានដុតនៅចំពោះមុខ មហាជនដើម្បីឱ្យពួកគាត់ស្វែងយល់ពីភាពគ្រោះថ្នាក់ដែលកើតឡើងពីគ្រឿងញៀនហើយអប់រំកូនចៅឱ្យនៅឆ្ងាយពីគ្រឿងញៀនទាំងនេះផងដែរ។BY.Mr SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *