គណៈប្រតិភូខេត្តយ៉ាឡាយ ប្រទេសវៀតណាម ជួបសម្តែងការគួរសមជាមួយ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង និង ជូនពរអបអរសារទរចំពោះរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី!

ស្ទឹងត្រែងៈ គណៈប្រតិភូខេត្តយ៉ាឡាយ សាធារណរដ្ឋសង្គមវៀតណាម ដឹកនាំដោយ លោក ហូ វ៉ាន់នៀន សមាជិកគណៈកម្មាធិការមជ្ឈិមបក្សលេខាគណៈកម្មាធិការបក្ស ខេត្តយ៉ាឡាយ នៅរសៀល ថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ ដឹកនាំខេត្តស្ទឹងត្រែង និងជូនពរអបអរសារទរ ចំពោះរដ្ឋាភិបាលកម្ពុជា អាណត្តិទី០៧ ថ្មី ក្រោមការដឹកនាំ របស់ ឯកឧត្តមកត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូខេត្តយ៉ាឡាយ សាធារណរដ្ឋសង្គមវៀតណាម ដែលបានអញ្ជើញចូលជួបសំណេះសំណាល សួរសុខទុក្ខ ។ដោយលោកអភិបាលខេត្តបានចាត់ទុក្ខថាការចូលសំណេះសំណាល សួរសុខទុក្ខ និង ជូនពរអបអរសារទរចំពោះរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី ពីសំណាក់គណៈប្រតិភូខេត្តយ៉ាឡាយបានបង្ហាញពីទំនាក់ទំនងល្អ មានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងខេត្តយ៉ាឡាយប្រទេសវៀតណាម និងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា។


ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តបានបន្តថា កម្ពុជា-វៀតណាម មានទំនាក់ទំនងល្អជាប្រពៃណី ហើយកាយវិការនៃការអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ  ខេត្តទាំងពីរ និងប្រទេសទាំងពីរតែងតែជូនពរគ្នាទៅវិញទៅមក។ កាយវិការដ៏ល្អប្រពៃនេះ និងបង្ហាញបន្តដល់កូនចៅជំនាន់ក្រោយឱ្យបន្តនូវប្រពៃណីដ៏ល្អនេះ ដើម្បីឱ្យចំណងមិត្តភាពរវាងកម្ពុជា-កាន់តែរឹងមាំ។
មានប្រសាសន៍ក្នុងឪកាសនោះដែរ លោក ហូ វ៉ាន់ នៀន សមាជិកគណៈកម្មាធិការមជ្ឈិមបក្សលេខាគណៈកម្មាធិការបក្ស ខេត្តយ៉ាឡាយ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ពិសេស លោកស្វាយ សំអ៊ាង អភិបាលខេត្ត និងលោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តដែលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណប្រតិភូខេត្តយ៉ាឡាយនាពេលនេះ។
លោកបានបន្តថា កម្ពុជា-វៀតណាម ជាមិត្តដ៏ល្អជាមានទំនាក់ទំនងល្អលើគ្រប់វិស័យ ជាពិសេសមានទំនាក់ទំនងជាប្រវត្តិសាស្ត្រក្នុងការសាមគ្គីភាពគ្នាប្រយុទ្ធជាមួយសត្រូវរួមនៅក្នុងសម័យសង្គ្រាម។ លោកសូមឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការ និងចំណងមិត្តភាពរបស់ខេត្តទាំងពីរកាន់តែល្អប្រសើរទ្វេឡើង ដើម្បីភាពសុខសាន្ត និងការរីកចម្រើនជីវភាពរស់នៅរបស់ប្រជាជន។
លោក ហូ វ៉ាននៀន បានកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ដែលបានធ្វើឲ្យខេត្តមានការអភិវឌ្ឍន៍ រីកចម្រើន ព្រមទាំងផ្លាស់ប្តូរមុខមាត់ទាំងស្រុង។
គួបញ្ជាក់ផងដែរ បន្ទាប់ពីជួបសំណេះសាកសួរសុខទុក្ខ និង ជូនពរអបអរសារទរចំពោះរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី គណៈប្រតិភូខេត្តយ៉ាឡាយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូខេត្តស្ទឹងត្រែង បានជូនការដូអនុស្សាវរីយ៍ឱ្យគ្នាទៅវិញទៅមក ដើម្បីបង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តការណ៍ដ៏ល្អប្រសើររវាងខេត្តទាំងពីផងដែរ៕By:Mr SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *