កម្ពុជា ត្រៀមសហការ ជាមួយស៊ីមបាវ៉េ ដើម្បីជំរុញវិស័យ កសិកម្ម​ឲ្យរីកចម្រើន ទាំងអស់គ្នា

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ត្រៀមខ្លួន ​សហការ​ជាមួយ​ភាគី​ ស៊ីម​បា​វ៉េ ជំរុញ​វិស័យ​កសិកម្ម ​នេះ​ឲ្យ​រីកចម្រើន​ទាំង អស់​គ្នា ដើម្បី​សន្តិសុខ និង​សុវត្ថិភាព​ ស្បៀងអាហារ​។

ថ្លែង​ក្នុងជំនួប​សម្តែង​ ការគួរសម​ជាមួយ​ លោកស្រី Constance Chemwayi ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី  នៃ​សាធារណរដ្ឋ​ស៊ីម​បា​វ៉េ នៅ​ទីស្ដីការ​ក្រសួង លោក ឌិត ទីណា បាន​សម្ដែង​ការ​ស្វាគមន៍ ​ចំពោះ​កិច្ច​សហប្រតិបត្តិការ ​កន្លង​មករ​វាង​ប្រទេស​កម្ពុជា និង​ប្រទេស​ស៊ីម​បា​វ៉េ ព្រមទាំង​បាន​ចែក រំលែក​ពីបទ​ពិសោធ ​របស់​កម្ពុជា ដែល​បាន​អភិវឌ្ឍន៍​ ខ្លួន​ពី​ប្រទេស​ខ្វះ​ស្បៀង រហូត​ក្លាយខ្លួនជា​ ប្រទេស​ដែល​មិន​ត្រឹម តែ​អាច​ធានា​សន្តិសុខ ​ស្បៀង​របស់ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាច​ នាំចេញ​ផលិតផល​ក សិកម្ម​របស់​ខ្លួន​ទៅ​ ក្រៅប្រទេស​ទៀតផង ពិសេស​ស្រូវ​អង្ករ តាមរយៈ​ការធ្វើ​ទំនើបកម្ម ការប្រើប្រាស់​ពូជ​ស្រូវ​សុទ្ធ ម៉ាស៊ីន​ទំនើប និង​បច្ចេកទេស​ក សិកម្ម​ដែល​កាត់ បន្ថយ​ថ្លៃដើម។

លោក​រដ្ឋមន្ត្រី បាន​បន្តទៀតថា ទន្ទឹមនឹងនេះ កម្ពុជា​ក៏​នៅតែ​ស្វែងរក ​ធាតុ​ចូល​កសិកម្ម​ ឥតឈប់ឈរ ហើយ​ស្វាគមន៍​ អ្នកស្រាវជ្រាវ​ទាំងឡាយ ណា​ដែល​មានបំណង ​រួមចំណែក​អភិវឌ្ឍ​វិស័យ​កសិកម្ម ស្របតាម​គោល នយោបាយ​ជាតិ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា។

បើតាម​លោក​រដ្ឋមន្ត្រី កម្ពុជា កំពុង​បោះជំហាន​ទៅរក ​ការផលិត​ផលិត ផល​កសិកម្ម ដោយ​ផ្តោតលើ​គុណភាព និង​ស្តង់ដារ ដែលមាន​តម្លៃបន្ថែម​ខ្ពស់។

តាមរយៈ​លក្ខខណ្ឌ និង​ស្ថានភាព​ផលិតកម្ម ​ប្រហាក់ប្រហែលគ្នា ​ក្នុង​វិស័យ​កសិកម្ម​របស់​កម្ពុជា និង​ស៊ីម​បា​វ៉េ លោក​រដ្ឋមន្ត្រី បញ្ជាក់​ពី​ការត្រៀមខ្លួន ​សហការ​ជាមួយ​ភាគី​ ស៊ីម​បា​វ៉េ ដើម្បី​ជំរុញ​វិស័យ​ក សិកម្ម​នេះ​ឲ្យ​រីកចម្រើន​ទាំងអស់គ្នា ដើម្បី​សន្តិសុខ និង​សុវត្ថិភាព​ស្បៀងអាហារ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *