(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា កម្ពុជាត្រៀមខ្លួន សហការជាមួយភាគី ស៊ីមបាវ៉េ ជំរុញវិស័យកសិកម្ម នេះឲ្យរីកចម្រើនទាំង អស់គ្នា ដើម្បីសន្តិសុខ និងសុវត្ថិភាព ស្បៀងអាហារ។
ថ្លែងក្នុងជំនួបសម្តែង ការគួរសមជាមួយ លោកស្រី Constance Chemwayi ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋស៊ីមបាវ៉េ នៅទីស្ដីការក្រសួង លោក ឌិត ទីណា បានសម្ដែងការស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការ កន្លងមករវាងប្រទេសកម្ពុជា និងប្រទេសស៊ីមបាវ៉េ ព្រមទាំងបានចែក រំលែកពីបទពិសោធ របស់កម្ពុជា ដែលបានអភិវឌ្ឍន៍ ខ្លួនពីប្រទេសខ្វះស្បៀង រហូតក្លាយខ្លួនជា ប្រទេសដែលមិនត្រឹម តែអាចធានាសន្តិសុខ ស្បៀងរបស់ខ្លួនប៉ុណ្ណោះទេ តែថែមទាំងអាច នាំចេញផលិតផលក សិកម្មរបស់ខ្លួនទៅ ក្រៅប្រទេសទៀតផង ពិសេសស្រូវអង្ករ តាមរយៈការធ្វើទំនើបកម្ម ការប្រើប្រាស់ពូជស្រូវសុទ្ធ ម៉ាស៊ីនទំនើប និងបច្ចេកទេសក សិកម្មដែលកាត់ បន្ថយថ្លៃដើម។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ទន្ទឹមនឹងនេះ កម្ពុជាក៏នៅតែស្វែងរក ធាតុចូលកសិកម្ម ឥតឈប់ឈរ ហើយស្វាគមន៍ អ្នកស្រាវជ្រាវទាំងឡាយ ណាដែលមានបំណង រួមចំណែកអភិវឌ្ឍវិស័យកសិកម្ម ស្របតាមគោល នយោបាយជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមលោករដ្ឋមន្ត្រី កម្ពុជា កំពុងបោះជំហានទៅរក ការផលិតផលិត ផលកសិកម្ម ដោយផ្តោតលើគុណភាព និងស្តង់ដារ ដែលមានតម្លៃបន្ថែមខ្ពស់។
តាមរយៈលក្ខខណ្ឌ និងស្ថានភាពផលិតកម្ម ប្រហាក់ប្រហែលគ្នា ក្នុងវិស័យកសិកម្មរបស់កម្ពុជា និងស៊ីមបាវ៉េ លោករដ្ឋមន្ត្រី បញ្ជាក់ពីការត្រៀមខ្លួន សហការជាមួយភាគី ស៊ីមបាវ៉េ ដើម្បីជំរុញវិស័យក សិកម្មនេះឲ្យរីកចម្រើនទាំងអស់គ្នា ដើម្បីសន្តិសុខ និងសុវត្ថិភាពស្បៀងអាហារ៕