សាលារៀនចំនួន ៣កន្លែងនៅស្រុកវើនសៃ ត្រូវបានជំនន់ទឹកភ្លៀងធ្វើឲលិចធ្វើផ្លូវបណ្តាលឲសិស្សអាក់ខានបានចូលរៀន!


ខេត្តរតនគិរីៈនៅថ្ងៃទី២ទី៣ខែសីហាឆ្នាំ២០២៣នេះមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគីរី បានចេញសេចក្តីប្រកាសស្ដីពីសិស្សានុសិស្សនៅសាលាបឋមសិក្សាចំនួន០៣កន្លែង មិនបានមកចូលរៀន ខណៈជំនន់ទឹកភ្លៀងបានហូរចូលតាមអូរបណ្តាលអោយលិចផ្លូវស្ថិតនៅភូមិសាស្រ្ត ស្រុកវើនសៃ ខេត្តរតនគីរី។ 

របាយការណ៍បានសរសេរថាតបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូមជម្រាបជូនលោកបណ្ឌិតសភាចារ្យមេត្តាជ្រាបថា នៅថ្ងៃទី២-៣ ខែសីហា ឆ្នាំ២០២៣ ស្ថានភាពអាកាសធាតុកំពុងបន្តធ្លាក់ភ្លៀងធ្វើឲ្យមានជំនន់ទឹកភ្លៀងលិចផ្លូវទៅសាលាបឋមសិក្សាចំនួន៣កន្លែងក្នុងស្រុកវើនសៃ ជាមូលហេតុនៅឲ្យសិស្សានុសិស្សពិបាកក្នុងការធ្វើដំណើរ និងមិនបានមកសាលារៀន ក្នុងនោះមានគ្រូបង្រៀនចំនួន១០នាក់ ស្រី៤នាក់ និងសិស្សសរុប២៣៧នាក់ ស្រី១១៧នាក់។

១- សាលាបឋមសិក្សាទៀមក្រោម គ្រូបង្រៀនចំនួន៣នាក់ ស្រី១នាក់និងសិស្សចំនួន៩៤នាក់ ស្រី៥០នាក់។

២- សាលាបឋមសិក្សាកាលឹម គ្រូបង្រៀនចំនួន៤នាក់ ស្រី២នាក់ និងសិស្សចំនួន៩២នាក់ ស្រី៤៥នាក់។

៣- សាលាបឋមសិក្សាកាចូនលើ គ្រូបង្រៀនចំនួន៣នាក់ ស្រី១នាក់និងសិស្សចំនួន៥១នាក់ ស្រី២២នាក់។

គួររំលឹកផងដែរថា ចាប់ពីចុងខែកក្កដា មកដល់ថ្ងៃទី១-២-៣-៤ ខែសីហា ឆ្នាំ២០២៣នេះ មេឃនៅតែបន្តធ្លាក់ភ្លៀងដដែល ប៉ុន្តែទឹកទន្លេស្រែពកក៏បានស្រកបន្តិចខ្លះហើយ បន្ទាប់ពីប៉ុន្មានថ្ងៃមុនហក់ឡើងយ៉ាងខ្លាំងគួរឲ្យព្រួយបារម្ភ។ហើយក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេស្រែពក និងទន្លេសេសានមានការប្រុងប្រយ័ត្នគ្រាដែលមេឃនៅតែបន្តធ្លាក់ភ្លៀងដដែល៕SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *