ខេត្តស្ទឹងត្រែង៖កម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ សហការជាមួយរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការបង្ក្រាបរឹបអូសសត្វព្រៃមួយចំនួនកាលពីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៣នៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។
ប្រភពអោយដឹងថាដោយមានការស៊ើបអង្កេតលើជនប្រព្រឹត្តជួញដូរសត្វព្រៃ ភ្នាក់ងារអង្កេតបានរាយការណ៍ដល់កម្លាំងជំនាញចុះឆែកឆេរលំនៅឋានមួយខ្នងស្ថិតនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិ
វ៉ាត់ ខេត្តស្ទឹងត្រែងប្រទះឃើញសត្វព្រៃរស់និងសំណាកសត្វព្រៃមួយចំនួន។
មន្ត្រីរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់អោយដឹងថាក្រោមការសម្របសម្រួលនីតិវិធី ពីលោក ជា សុភក្រ្ត័ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង កម្លាំងសហការបានចុះបង្រ្កាបការធ្វើសន្និធិសត្វព្រៃនិងសំណាកសត្វព្រៃ រួមមានត្រកួតរស់ចំនួន
០១ក្បាលទម្ងន់៤kgអណ្តើក០១
ក្បាលទម្ងន់១.៥kg និងសំណាកសត្វក្តាន់ញែង០១ក្បាលទម្ងន់១.២kg។ ប្រព្រិត្តឡើងដោយឈ្មោះ ជីម ញ៉ញ ភេទស្រី អាយុ៥៦ឆ្នាំ ។
ក្រោយពីទទួលបានការណែនាំពីជំនាញរដ្ឋបាលព្រៃឈើ ឈ្មោះ ជីម ញ៉ញ ភេទស្រី អាយុ៥៦ឆ្នាំ ទទួលស្គាល់ទោសកំហុស និងព្រមបង់ប្រាក់ពិន័យអន្តរការណ៍។ចំណែកសត្វព្រៃរស់ត្រូវបានកម្លាំង
ជំនាញនាំទៅសង្គ្រោះនៅតំបន់សុវត្ថិភាពផងដែរ៕SAMNEANG