(ភ្នំពេញ)៖ ឯកឧត្តម ស សុខា ប្រធានកិត្តិយស សមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ពិធីបើក សន្និបាតបូក សរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិស ដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ នៅសណ្ឋាគារ សុខាភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយ នឹងអាចធ្វើឲ្យយើងសម្រេចចិត្តខុស ហើយបើព័ត៌មានក្លែងក្លាយនោះ មានចរិតនយោបាយញុះញុង បំបែកបំបាក់ នោះនឹងកាន់តែប្រឈមនូវហានិភ័យសង្គមខ្ពស់ ដែលអាចឈានទៅ រកភាពចលាចល ភាពវឹកវរក្នុងប្រទេស នឹងអាចកើតមាន សង្គ្រាមក៏ថាបាន។
ឯកឧត្តម ស សុខា មានប្រសាសន៍បន្តថា ពិតមែនហើយថ្ងៃនេះ សមាគមសម្ព័ន្ធសារព័ត៌ មានឯករាជ្យ បានប្រារព្ធធ្វើពិធី សន្និបាតបូកសរុប លទ្ធផលការ ងារ ឆ្នាំ២០២២និងលើកទិស ដៅការងារឆ្នាំ ២០២៣ នៅលើបដាខាង ក្រោយវេទិកាមាន រំលេចពាក្យមួយឃ្លាថា “រួមគ្នាផ្សព្វផ្សាយ ព័ត៌មានពិត កុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គមនិងមនុស្ស ជាតិទាំងមូល” ដែលឃ្លានេះរឹតតែ ឆ្លុះបញ្ចាំងពីឆន្ទៈរបស់ សមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ ដែលបានចូលជា មួយរាជរដ្ឋាភិបាលក្នុង ការបង្ក្រាបព័ត៌មាន ក្លែងក្លាយឲ្យមាន ប្រសិទ្ធភាពនិង បានទាន់ពេលវេលាផងដែរ។
ឯកឧត្តមប្រធានកិត្តិយស បានលើកឡើងទៀតថា ប្រទេសរបស់យើង ប្រកាន់យករបបប្រជា ធិបតេយ្យ សេរី ពហុបក្ស ដែលជារបបមួយធ្វើ អោយមានសុខដុមរមនា មានសុខសន្តិភាព និងធ្វើឲ្យប្រជាពលរដ្ឋ មានជីវភាពធូរធារ ប្រទេសជាតិ មានការរីកចម្រើន លើគ្រប់វិស័យ។
ឯកឧត្តម ស សុខា បន្តថា សន្តិភាពមានតម្លៃមិន អាចកាត់ថ្លៃបាន ហើយសន្តិភាពដែលយើង កំពុងមានសព្វថ្ងៃគឺបានមកដោយលំបាក និងដោយការតស៊ូលះ បង់ខ្ពស់ពីឥស្សរជនរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី។
ឯកឧត្តម បន្តថា យើងនៅចាំបានថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រឆ្នាំ១៩៩៣ ដែលរៀបចំដោយ អាជ្ញាធរបណ្តោះអាសន្នអង្គការ សហប្រជាជាតិប្រចាំ ប្រទេសកម្ពុជា ហៅកាត់ (អ៊ុនតាក់) ប្រទេសរបស់យើង មិនទទួលបានសុខ សន្តិភាពពេញ លេញនោះទេ ក្រោយពីអ៊ុន តាក់បញ្ចប់ បេស កកម្មរបស់ខ្លួនលើទឹកដីកម្ពុជា បានបន្សល់ទុកនូវការងារ ស្មុគស្មាញជាច្រើន ដល់កម្ពុជា ដែលត្រូវពុះពារ ដោះ ស្រាយដោយខ្លួនឯង។
ឯកឧត្តម ស សុខា ក៏បានបញ្ជាក់ទៀតថា សមាគម ត្រូវបន្តសហការជា មួយនឹងក្រសួងស្ថាប័ន ពាក់ព័ន្ធ ធ្វើការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ សារព័ត៌មាន ដល់អ្នកសារព័ត៌មានទូទៅ ពិសេសអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន សមាជិករបស់ខ្លួនឲ្យដើរ ទាន់ការវិវត្តនៃបច្ចេក វិទ្យាប្រព័ន្ធ ផ្សព្វផ្សាយឌីជីថល ដែលអាចជួយបំពេញការងារ បានរហ័ស ទាន់សភាពការណ៍ និងត្រូវបង្កើតឡើង នូវកាលានុវត្តភាពថ្មីសំរាប់ទប់ ទល់នឹងបញ្ហាប្រឈម ដែលអាចកើតឡើង នាពេលអនាគតដែល យើងមិន អាចប៉ាន់ស្មានបាន។ ជាពិសេសត្រូវបញ្ចូល ការផ្សព្វផ្សាយអំពីស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏ដូចជាកម្មវិធី កម្សាន្តនានានៅព្រឹត្តិការណ៍ ចូលឆ្នាំខ្មែរខាងមុខនេះ ឱ្យបានទូលំទូលាយ នៅក្នុងផែន ការឆ្នាំ២០២៣៕