ស្រ្តីរងគ្រោះដោយសារភ្លើងឆេះផ្ទះទទួលបានអំណោយសប្បុរសធម៌ពីស.ស.ប.ស.សាខាខេត្តស្ទឹង ត្រែង!

ខេត្តស្ទឹងត្រែង៖សមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព ស.ស.ប.ស សាខាខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ផឹក វិទ្យាវី ប្រធានប្រតិបត្តិខេត្តរួមជាមួយព្រះតេជគុណ​ សៅ​ សុផានី​ អនុប្រធានកិត្តិយសបាននាំយកនូវអំណោយសប្បុរសធម៌ជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ក្នុងស្រុកសេសាន កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៣ ខែមីនា​ ឆ្នាំ២០២៣ ។

ព្រះតេជគុណ​ សៅ សុផានី អនុប្រធានកិតិ្តយស ក៏បានណែនាំបន្ថែមលេីការរស់នៅដោយមានការប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេសគឺភ្លើងធូបនិងទៀន បប្រេីប្រាស់ឲ្យបានត្រឹមត្រូវ​ ទាំងនេះសុទ្ធតែជាការប្រឈមនិងគ្រោះថ្នាក់ដែលយើងធ្វេសប្រហែស អាចបង្ករជាហានិភ័យផ្សេងៗកេីតឡេីងជាយថាហេតុគ្រប់ពេល។
ស្រ្តីរងគ្រោះ​ឈ្មោះ​ សន​ សាម៉ន​ ជាស្រីម៉េម៉ាយ មានកូនចំនួន២នាក់រស់នៅក្នុងបន្ទុក​ រស់នៅភូមិស្រែតាប៉ាន​ ឃុំសាមឃួយ​ ស្រុកសេសាន​ខេត្តស្ទឹងត្រែងបានថ្លែងអំណរគុណដោយទឹកចិត្តរំភេីបក្រៃលែង​ ចំពោះថ្នាក់ដឹកនាំ​ ស.ស.ប.ស.​ ជាពិសេស​ប្រមុខរាជរដ្ឋាភិបាលដែលតែងយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែងមិនថាស្ថិតក្នុងកាល:ទេស:ណាក៏ដោយ លោកតែងតែគិតគូរ និងផ្តល់នូវភាពកក់ក្តៅប្រកបដោយចិត្តសណ្តោសស្រឡាញ់ដល់កូនចៅគ្រប់រូប ។

ព្រះតេជគុណបញ្ជាក់ថាៈការជួយចែករំលែកនេះ​ គឺបានមកពីសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា​ ជាពិសេស​ សម្តេចតេជោប្រមុខដឹកនាំទេីបយេីងមានឱកាសបានជួយគ្នាទៅវិញទៅមក​ដោយមិនរេីសអេីងពូជសាសន៍​ ពណ៌សម្បុរនិងនិន្នាការនយោបាយអ្វីឡើយ ។

គួរបញ្ជាក់ថាករណីភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋខាងលើបានកើតឡើង កាលពីវេលម៉ោង៥.៣០ នាទីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។មូលហេតុបណ្តាលមកពីការអ៊ុចធូបទាននៅថ្ងៃសិល ។

ឡុង កាន់សំនៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *