ខេត្តស្ទឹងត្រែង៖សមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព ស.ស.ប.ស សាខាខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ផឹក វិទ្យាវី ប្រធានប្រតិបត្តិខេត្តរួមជាមួយព្រះតេជគុណ សៅ សុផានី អនុប្រធានកិត្តិយសបាននាំយកនូវអំណោយសប្បុរសធម៌ជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ក្នុងស្រុកសេសាន កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ។
ព្រះតេជគុណ សៅ សុផានី អនុប្រធានកិតិ្តយស ក៏បានណែនាំបន្ថែមលេីការរស់នៅដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសគឺភ្លើងធូបនិងទៀន បប្រេីប្រាស់ឲ្យបានត្រឹមត្រូវ ទាំងនេះសុទ្ធតែជាការប្រឈមនិងគ្រោះថ្នាក់ដែលយើងធ្វេសប្រហែស អាចបង្ករជាហានិភ័យផ្សេងៗកេីតឡេីងជាយថាហេតុគ្រប់ពេល។
ស្រ្តីរងគ្រោះឈ្មោះ សន សាម៉ន ជាស្រីម៉េម៉ាយ មានកូនចំនួន២នាក់រស់នៅក្នុងបន្ទុក រស់នៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសានខេត្តស្ទឹងត្រែងបានថ្លែងអំណរគុណដោយទឹកចិត្តរំភេីបក្រៃលែង ចំពោះថ្នាក់ដឹកនាំ ស.ស.ប.ស. ជាពិសេសប្រមុខរាជរដ្ឋាភិបាលដែលតែងយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែងមិនថាស្ថិតក្នុងកាល:ទេស:ណាក៏ដោយ លោកតែងតែគិតគូរ និងផ្តល់នូវភាពកក់ក្តៅប្រកបដោយចិត្តសណ្តោសស្រឡាញ់ដល់កូនចៅគ្រប់រូប ។
ព្រះតេជគុណបញ្ជាក់ថាៈការជួយចែករំលែកនេះ គឺបានមកពីសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោប្រមុខដឹកនាំទេីបយេីងមានឱកាសបានជួយគ្នាទៅវិញទៅមកដោយមិនរេីសអេីងពូជសាសន៍ ពណ៌សម្បុរនិងនិន្នាការនយោបាយអ្វីឡើយ ។
គួរបញ្ជាក់ថាករណីភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋខាងលើបានកើតឡើង កាលពីវេលម៉ោង៥.៣០ នាទីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។មូលហេតុបណ្តាលមកពីការអ៊ុចធូបទាននៅថ្ងៃសិល ។
ឡុង កាន់សំនៀង