(ខេត្តព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធី សម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ នូវអគារនិងម៉ាស៊ីនផលិត ខ្យល់អ៊ុកស៊ីសែន នៅក្នុងមន្ទីរពេទ្យ បង្អែកខេត្ត១៦មករា ដែលជាអំណោយរបស់ ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៏ អន្តរជាតិ(US AID)តាមរយៈអង្គរការ UNICEF ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈ កម្មាធិការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស តំណាងលោក សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល លោក គីម រិទ្ធី អភិបាល ខេត្តព្រះវិហារ និងលោក John Eyres តំណាងឯកអគ្គ រដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណា ចក្រកម្ពុជា។
នាឱកាសនោះ លោក គីម រិទ្ធី អភិបាលខេត្ត បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល សហរដ្ឋអាមេរិក និងសប្បុរសជន ទាំងអស់ដែលបាន ជួយឧបត្ថម្ភម៉ាស៊ីន ផលិតអ៊ុកស៊ីសែន និងអាគារសម្រាប់ ម៉ាស៊ីនផលិតខ្យល់ អ៊ុកស៊ីសែនដែលត្រូវ ដាក់សម្ពោធឲ្យប្រើ ប្រាស់នាពេលនេះ ។
លោក គីម រិទ្ធី ក៏បានសំណូមពរឲ្យ ថ្នាក់ដឹកនាំមន្ទីរ សុខាភិបាលត្រូវយក ចិត្តទុកដាក់ថែរក្សា នូវសមិទ្ធផល ដែលទទួលបាននេះ ធ្វើយ៉ាងណា ប្រើប្រាស់ឱ្យមានប្រសិទ្ធភាព បានយូរអង្វែង។
ជាមួយគ្នានោះដែរ លោកអភិបាល ខេត្តព្រះវិហាររូបនេះ បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូពេទ្យបន្ត ប្រកាន់ខ្ជាប់នូវក្រម សីលធម៌វិជ្ជាជីវៈពេទ្យ ឱ្យស័ក្តិសម នឹងគោរមងារ ជាវីរៈកងទ័ព. អាវ ស ដែលមានន័យថា ត្រូវមានចិត្តស្មោះត្រង់ សប្បុរស និងគុណធម៌ជាប់ជានិច្ច៕