(ប្រទេសថៃ)៖ ប៉ូលិសថៃ ឆ្មក់ចូលឆែកឆេរ ទីតាំង១៩កន្លែង ជាកម្មសិទ្ធិរបស់អ្នកឧកញ៉ា កុក អាន រឹបអូសរថយន្តទំនើបមានតម្លៃប្រមាណ ២៧ លានបាត ។
ទីតាំងដែលត្រូវបានឆែកឆេរនោះ គឺផ្ទះមួយកន្លែងក្នុង លំនៅឋានមួយក្នុងតំបន់ Bang Phli ខេត្ត Samut Prakan។ ដីកាស្រាវជ្រាវរបស់ តុលាការព្រហ្មទណ្ឌ ត្រូវបានអនុវត្ត ដើម្បីស្វែងរកភស្តុតាង និងចាប់ខ្លួនអ្នកឧកញ៉ា កុក អាន ម្ចាស់កាស៊ីណូ Crown Casino Resort (អគារ ២៥ ជាន់ / អគារ ១៨ ជាន់ / មូលដ្ឋានមជ្ឈមណ្ឌល ទូរស័ព្ទធំនៅក្រុងប៉ោយប៉ែត) ដែលចោទថាបានឆបោក ប្រជាជនថៃនៅកម្ពុជា។ គាត់ត្រូវបានចោទប្រកាន់ ពីបទចូលរួមក្នុងអង្គការ ឧក្រិដ្ឋកម្មឆ្លងដែន និងការលាងលុយកខ្វក់ ។
នេះបើយោងតាមការ ចេញផ្សាយដោយសារព័ត៌មានថៃ Khaosod ចេញផ្សាយ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ៕