ប៉ូលិសថៃ ឆ្មក់ចូលឆែកឆេរ ទីតាំង១៩កន្លែង ជាកម្មសិទ្ធិរបស់អ្នកឧកញ៉ា កុក អាន រឹបអូសរថយន្តទំនេីបមានតម្លៃប្រមាណ ២៧ លានបាត

(ប្រទេសថៃ)៖ ប៉ូលិសថៃ ឆ្មក់ចូលឆែកឆេរ ទីតាំង១៩កន្លែង ជាកម្មសិទ្ធិរបស់អ្នកឧកញ៉ា កុក អាន រឹបអូសរថយន្តទំនើបមានតម្លៃប្រមាណ ២៧ លានបាត ។

ទីតាំង​ដែល​ត្រូវ​បាន​ឆែកឆេរ​នោះ​ គឺ​ផ្ទះ​មួយ​កន្លែង​ក្នុង ​លំនៅឋាន​មួយ​ក្នុង​តំបន់ Bang Phli ខេត្ត Samut Prakan។ ដីកា​ស្រាវជ្រាវ​របស់ ​តុលាការ​ព្រហ្មទណ្ឌ ​ត្រូវ​បាន​អនុវត្ត​ ដើម្បី​ស្វែង​រក​ភស្តុតាង និង​ចាប់​ខ្លួន​អ្នកឧកញ៉ា កុក អាន ម្ចាស់​កាស៊ីណូ Crown Casino Resort (អគារ ២៥ ជាន់ / អគារ ១៨ ជាន់ / មូលដ្ឋាន​មជ្ឈមណ្ឌល​ ទូរស័ព្ទ​ធំ​នៅ​ក្រុង​ប៉ោយប៉ែត) ដែល​ចោទ​ថា​បាន​ឆបោក ​ប្រជាជន​ថៃ​នៅ​កម្ពុជា។ គាត់​ត្រូវ​បាន​ចោទ​ប្រកាន់ ​ពី​បទ​ចូល​រួម​ក្នុង​អង្គការ ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ការ​លាង​លុយ​កខ្វក់ ។

នេះបើយោងតាមការ ចេញផ្សាយដោយសារព័ត៌មានថៃ​ Khaosod ចេញផ្សាយ នៅព្រឹកថ្ងៃទី០៨​ ខែកក្កដា​ ឆ្នាំ២០២៥ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *