(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈ ប្រតិភូកម្ពុជាចូលរួមកិច្ច ប្រជុំរដ្ឋមន្ត្រីការ បរទេសអាស៊ាន លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព” ដែលចាប់ផ្តើមដោយជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយតំណាងគណៈ កម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំបានពិភាក្សាអំពី មធ្យោបាយក្នុងការលើក កម្ពស់សិទ្ធិមនុស្ស និងគំនិតផ្តួចផ្តើមនានា ដើម្បីធានាការ ការពារសេរីភាព ជាមូលដ្ឋានសម្រាប់ ប្រជាជនគ្រប់រូបនៅក្នុងតំបន់។