ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យការក្លែងបន្លំ ឯកសារវិភាគផ្ទៃមុខ និងការប្រើប្រាស់កម្លាំង បង្រ្កាបដោយសុវត្ថិភាព ចុះប្រត្តិបត្តិការការចាប់ខ្លួន ប្រកបដោយសុវត្ថិភាព និងបច្ចេក​ទេសក្នុងការវាយខ្នោះ ដល់មន្រ្តីជំនាញពាក់ព័ន្ធ

(ខេត្តមណ្ឌលគិរី)៖ ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរ​បាលខេត្ត នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែ​អាសា​ឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នាវេលាម៉ោង០៨ និង​៣០​នាទីព្រឹក នៅស្នងការដ្ឋាន នគរបាលខេត្ត​មណ្ឌលគិរី បានរៀចចំពីធីបើកវគ្គបណ្តុះបណ្តាល “ពិនិត្យការក្លែងបន្លំ ឯកសារវិភាគ​ផ្ទៃមុខ ប្រើប្រាស់កម្លាំងបង្ក្រាប សុវត្ថិភាពចុះប្រតិបត្តិការការចាប់ខ្លួនប្រកបដោយប្រសិទ្ធ​ភាព និងបច្ចេកទេសក្នុងការវាយខ្នោះ “​វគ្គបណ្តុះ​បណ្តាលនេះ មានរយៈពេលចំនួន០២ថ្ងៃដោយ (០១វគ្គ/១ថ្ងៃ)ដោយគិត ចាប់ពីថ្ងៃទី០៨ រហូត​ដល់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥។

វគ្គបណ្តុះ​បណ្តាលនេះ ក្រោមការណែនាំ ពីឧត្តមសេនីយ៍ទោស្នងការបានចាត់តាំង លោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងទទួលផែនការងារធន​ធាន មនុស្សនិងក្រុមការ​ងារ ដោយមានគ្រូ​បង្គោល ចំនួន ០៣រូបដែលឈ្មោះដូចខាង​ក្រោម៖

ទី១.លោក Jordan McBee មន្ត្រីអនុព័ន្ធការិ​យាល័យ សន្តិសុខតំបន់ RSO ស្ថានទូតអាមេរិកប្រចាំ នៅរាជធានីភ្នំពេញ។​

ទី២.លោក ហ៊ួយ ឆាយហួត មន្ត្រីស៊ើបអង្កេត បទល្មើសព្រហ្មទណ្ឌ ឧក្រិដ្ឋកម្ម និងឆបោក ស្ថានទូតអាមេរិក ប្រចាំរាជធានីភ្នំពេញ)។

ទី៣.លោក ស៊ុំ ចាន់ធី គ្រូបង្វឹកកងសន្តិសុខស្ថាន​ទូត អាមេរិកប្រចាំរាជធានីភ្នំពេញ។​ ដែល​បានអញ្ជើញមក បណ្តុះបណ្តាលទាំងទ្រឹស្តី និងតាមបណ្តាលអនុ​វត្តន៍ ជាក់ស្តែងដែលមានសិក្ខា​កាម ដែលបានអញ្ជើញមកពីតាម បណ្តាការិយា​ល័យ ជំនាញពាក់ព័ន្ធ ក្នុងថ្ងៃទី០១ សរុប ចំនួន ៤៨រូប ស្រី០៣រូប និងថ្ងៃទី០២ សរុបចំនួន ៤៨រូប ស្រីចំនួន ០៥រូប ដែលបានចូលរួមក្នុង វគ្គបណ្ដុះបណ្ដាលនា ពេលនេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *