ខេត្តស្ទឹងត្រែង៖ក្រសួងសកិកម្មរុក្ខាតប្រមាញ់និងនេសាទនាព្រឹកថ្ងៃទី៧កក្តដា២០២៥បានបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈស្តីពីបទដ្ឋានគតិយុតនីតិវិធីនិងវិធានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្មក្នុងខេត្តស្ទឹងត្រែងនៅសាលាខេត្ត។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកទុំ នីរ៉ូ បានបញ្ជាក់ថា៖ពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្មលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្មគិតមកត្រឹមបច្ចុប្បន្ននេះ ការលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្មនៅទូទាំងខេត្តស្ទឹងត្រែង មាន ចំនួន ១១៨ ដេប៉ូ ក្នុងនោះ (ទីតាំងលក់ដុំ លក់រាយថ្នាំកសិកម្ម ចំនួន ៣២ ដេប៉ូ និងទីតាំងលក់ដុំ លក់រាយជី កសិកម្ម ចំនួន ៩៥ ដេប៉ូ)។
លោកប្រធានមន្ទីរកសិកម្មក៏បានលើកឡើងថា៖អាជីវករកាលពីមុនធ្វើអាជីវកម្មបែបយថាកម្ម អាចនិយាយបានថាពួកគាត់ពុំមានរូបមន្តរួចផ្សំតាមស្តង់ដារអ្វីទេ តែរហូតមកទល់បច្ចុប្បន្នក្នុងសម័យទំនើបពួកគាត់មានលទ្ធភាពអាចផលិតជីកសិកម្មដែលមានគុណភាពយ៉ាងល្អ ដែលអាចជួយដល់កសិករបានយ៉ាងច្រើន។ហើយតទៅមុខទៀតយើងនិងរំពឹងថាការអភិវឌ្ឍន៍ចំពោះកសិកម្មនៅខេត្តស្ទឹងត្រែងនឹងទទួលបានជោគជ័យកាន់តែខ្ពស់ក្នុងការឆ្លើយតបរបស់កសិករទៅកាន់ទីផ្សារ។
លោកប្រធានមន្ទីរអោយដឹងថា៖ក្នុងឆ្នាំ២០២៤នេះ ការងារបង្កបង្កើនផលដំណាំស្រូវសម្រេចបានសរុបចំនួន ២៨ ៥៩២ហិកតា ស្មើនឹង១០៣%។ដំណាំសាកវប្បកម្មអនុវត្តបានសរុបចំនួន ៥.៩៤០ ហិកតា ស្មើនឹង ២១៩% នៃផែនការ។ ដំណាំឧស្សាហកម្ម អនុវត្តបានសរុប ៤៤៤.៤៥១.៣៥១.៣ ហិកតាស្មើនឹង ១២១% នៃផែនការ។
ខេត្តស្ទឹងត្រែង បានជួបប្រទះនូវគ្រោះទឹកជំនន់ ដែលធ្វើឲ្យខូចខាតដល់ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋចំនួន ១៣៣ហិកតា ។ចំពោះទិន្នផលស្រូវនៅខេត្តស្ទឹងត្រែង គិតជាមធ្យមទទួលបានចំនួន ២,៧៥ តោន/ហិកតា បើប្រៀបធៀបនឹង បណ្តាខេត្តភាគខាងក្រោម គឺខេត្តស្ទឹងត្រែងមានទិន្នផលទាបជាង។ សម្រាប់ទិន្នផលស្រូវដែលប្រជាកសិករនៅ ខេត្តស្ទឹងត្រែងផលិតបាន គឺមានបរិមាណគ្រប់គ្រាន់សម្រាប់តម្រូវការប្រជាជនចំនួន១៨៣.៤៧៧ នាក់និងមានតុល្យភាពស្បៀងប្រមាណ ២៦.២៣៧ តោនគិតជាអង្ករ ស្បៀងនៅសល់ចំនួន១៧.៤០៩តោន។ជាមួយគ្នាខេត្តស្ទឹងត្រែងក៏មានសហគមន៍កសិកម្មមានចំនួន ៣៩ សហគមន៍ផងដែរ។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា៖ខេត្តស្ទឹងត្រែងមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមានចំនួន ១៣ ក្រុមហ៊ុន មានផ្ទៃដីសរុបចំនួន ៨១.៣៦៨ ហិកតា កំពុងធ្វើការដាំដុះសរុបចំនួន ២០.១៣០ ហិកតា។ក្នុងនោះរួមមានកៅស៊ូ .ម៉ៃសាក់ .ចេក .ស្វាយ .ស្វាយចន្ទី និងដំណាំផ្សេងៗមួយចំនួនទៀត
។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍គាំទ្រយុទ្ធសាស្ត្រ នេះព្រោះបច្ចុប្បន្នក្រសួងកសិកម្មបានសម្រេចឱ្យមានមន្ត្រីកសិកម្ម ប្រចាំនៅតាម ឃុំសង្កាត់និមួយៗ ដើម្បីជួយគ្រប់យន្តការក្នុងការធ្វើឱ្យសម្រេចសន្តិសុខស្បៀង។លោកក៏បានណែនាំទៅមន្ត្រីក្នុងក្របខណ្ឌប្អូនៗ ដែលជាកាតព្វកិច្ចជាប់ចំណងនិងឯកសណ្ឋាន តួនាទីក្របខ័ណ្ឌរបស់ប្អូនៗ អីចឹងទេសូមឱ្យលោក លោកស្រីមេឃុំចៅសង្កាត់ យកចិត្តទុកដាក់ អប់រំតម្រង់ទិសប្អូនៗ ដែលជាមន្ត្រីកសិកម្មឃុំឲ្យគាត់ រួមចំណែកដើម្បីផ្សព្វផ្សាយ និងវគ្គដែលយើងបានរៀបចំ ដែលប្អូនៗបានឈរនៅលើ ឆន្ទៈមនសិកា និងវិជ្ជាជីវៈក្នុងនាមជាអ្នកបម្រើ ប្រជាពលរដ្ឋដ៏ពិតប្រាកដ។
ឯកឧត្តមគង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា៖បេសកកម្មដ៍ធំនេះដើម្បីធ្វើឱ្យសម្រេចទៅបាន ត្រូវមានការចូលរួមពីគ្រប់ភាគីទាំងមន្ត្រីកសិកម្ម អាជ្ញាធរមូលដ្ឋាន អាជីវករ កសិកររួមគ្នាលើកកម្ពស់ ផ្នែកសន្តិសុខស្បៀង និងធ្វើឱ្យសម្រេចបានជោគជ័យនៅក្នុងវិស័យកសិកម្មនៅកម្ពុជាយើង ។លោកបន្តថា៖នៅក្នុងវិស័យកសិកម្មនៅពេលដែលយើងនិយាយអំពីការងារកសិ
កម្មយើង និយាយការងារ៣- ទីមួយ ធានាឱ្យមានសន្តិសុខស្បៀងបានន័យថាមិនខ្វល់ ពេលមានកូវីដ – មិនខ្វល់ថាមានគ្រោះទឹកជំនន់ – មិនខ្វល់មានគ្រោះរាំងស្ងួត បេសកកម្មធំបំផុតធ្វើឱ្យមានស្បៀង ហូបគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋ ស្បៀងនេះមានហូបគ្រប់គ្រាន់ មិនមែនយើងត្រូវផលិតគ្រប់មុខទាំងអស់ទេ តែយើងផលិតអ្វីដែលជាផលិតផលចម្បងៗ ហើយសម្របសម្រួលឲ្យមានការនាំចូលអ្វី ដែលយើងផលិតមិនបាន ឬមិនទាន់ផលិតបានដើម្បីធានាឲ្យបងប្អូនក្នុងស្រុក មានស្បៀងអាហារហូបគ្រប់គ្រាន់៕SN