(ភ្នំពេញ)៖ មានជនអនាមិកបាន បន្តកាត់តក្លែងបន្លំ ខ្លឹមសារព័ត៌មាន នៅលើគណនីផ្លូវការ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីវីរៈភាពរបស់កងទ័ពកម្ពុជា ដែលកំពុងឈរជើងខ្សែត្រៀមជួរមុខជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងប្រឌិតព័ត៌មាន បំភាន់ដល់សាធារណជន។
ដើម្បីចៀសវាងការចាញ់ បោកជនអគតិទាំងនោះ សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ ហើយសូមបងប្អូន ប្រជាពលរដ្ឋ មេត្តា តាមគណនីផ្លូវការ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំ និងបណ្តាញព័ត៌មានធំៗរបស់កម្ពុជា។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ ដែលតែងបានបង្កើតជាព័ត៌មានក្លែងជាបន្តបន្ទាប់ ដោយយកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីផ្ញើសារ ឬធ្វើសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ។
ផេកផ្ទាល់ខ្លួនផ្លូវការរបស់ សម្តេចបវរធិបីនាយករដ្ឋមន្ត្រី គឺមានតែមួយ ដោយមិនមានការយកទៅផុសបន្តតាមក្រុមនោះទេ បងប្អូន អ៊ំពូមី តាយាយ អាចកត់សម្គាល់លើ ចំនុចមួយចំនួនដូចខាងក្រោម៖
១/ ផេកដែលមានផុស គឺចេញពីផេកដោយ មានតំណភ្ជាប់ច្បាស់លាស់ និងមានម៉ោង មានកាលបរិច្ឆេទជាក់លាក់
២/ ផេកផ្ទាល់ខ្លួនរបស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី មានអ្នកតាមដានចំនួន ១,៨ លាននាក់៕