ក្រុមការងារទាំងបីរបស់កម្ពុជា និងប្រទេសក្នុងមហា អនុតំបន់ទន្លេមេគង្គ ទទួលបានផ្លែផ្កាពីកិច្ច ប្រជុំលើកទី២

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងជាប្រធានប្រតិភូកម្ពុជា នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថា ក្រុមការងារទាំងបីរបស់កម្ពុជា និងប្រទេសក្នុង មហាអនុតំបន់ទន្លេមេគង្គ ទទួលបានផ្លែផ្កា ពីកិច្ចប្រជុំលើកទី២។

ថ្នាក់ដឹកនាំនៃអគ្គលេខា ធិការរងនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានប្រតិភូកម្ពុជា ខាងលើ ថ្លែងបែបនេះក្រោយពី ប្រទេសមហាអនុតំបន់ ទន្លេមេគង្គឆ្នាំ១៩៩៣ មាន:កម្ពុជា ចិន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម បានបិទបញ្ចប់កិច្ច ប្រជុំលើកទី២របស់ ខ្លួននៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្រោយពីចាប់ផ្តើម តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ មក ។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបន្ថែមថា ប្រទេសមហាអនុតំបន់ ទន្លេមេគង្គទាំងអស់បានធ្វើ បច្ចុប្បន្នភាពការងាររបស់ខ្លួន ដែលបានសម្រេចកាល ពីកិច្ចប្រជុំលើកទី១ ឆ្នាំ២០២៤ កន្លងមក ព្រមទាំងបានលើកយកនៅ បញ្ហាប្រឈមក៏ដូចជាវិធាន ការឆ្លើយតបនានាមកធ្វើការ ចែករំលែកចំណេះដឹង និងការលើកជាសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ ២០២៥ -២០២៦ បន្តទៀត។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបន្ថែមទៀតថា ក្រុមការងារទាំងបីរបស់ កម្ពុជាបានលើកយកនូវ សកម្មភាពថ្មីៗមានជាអាទិ៍ : បណ្ដុះបណ្ដាលជំនាញនៃគ្រួសារ គ្រូបង្គោល វេទិកាយុវជន មិត្តអប់រំមិត្ត ការងារអប់រំសហគមន៍ពហុសាសនា លើកកម្ពស់ការងារអប់រំ បង្ការ ការប្រើប្រាស់​ប្រព័ន្ធ PEN online និង PEN online light និងការពង្រឹងសមត្ថភាព គ្រប់គ្រង-បំផ្លាញដោយសុវត្ថិភាព នូវសារធាតុគីមីផ្សំ ការផ្ដល់ព័ត៌មាន ពីការនាំចេញ-ចូល សារធាតុគីមីផ្សំ ការចែករំលែកព័ត៌មាន ពីគ្រឿងញៀនថ្មី NPS ការកសាងសមត្ថភាពមន្ត្រីពិសោធន៍ យន្តការការប្រើប្រាស់ MNR Spectrum Surveillance ការវិភាគគំរូ ការពង្រឹងកិច្ចសហប្រតិបត្តិការលើការវិភាគ និងការកំណត់អត្តសញ្ញាណគ្រឿងញៀន ការកំណត់សកម្មភាព ជាអាទិភាពដើម្បីបង្កើន សមត្ថភាពកោសល្យវិច្ច័យ និងយន្តការចែករំលែក ព័ត៌មាននៅទូទាំងតំបន់មេគង្គ។

ក្នុងកិច្ចប្រជុំនោះដែរ លោក Benedikt Hofmann អ្នកតំណាងUNODC អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិកបានលើកឡើងថា ១ឆ្នាំកន្លងមកតំបន់បន្ត ប្រឈមនឹងការវិវត្ត និងបញ្ហាប្រឈមដ៏ស្មុគស្មាញ ទាក់ទងនឹងការផលិត ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន។ ថ្នាំញៀនមេតំហ្វេតាមីនចំនួន ២៣៦ តោនត្រូវបានរឹបអូស នៅអាស៊ីបូព៌ា និងអាគ្នេយ៍ក្នុងឆ្នាំ ២០២៤កើន២៤ភាគរយ លើសឆ្នាំមុនមាន១៩០តោន ហើយលោកបានកោត សសើរដល់ក្រុមការងារទាំងបី ដែលបានចូលរួមចំណែក អនុវត្តការងារបានល្អ និងបានលើកជាសកម្មភាព ក្នុងកិច្ចប្រជុំលើកទី២ ដើម្បិបានអនុវត្តបន្ត៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *