«សម្តេចតេជោ ៖ថៃអាចនឹងមាន នាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់៣ខែខាងមុខ ព្រោះតែជម្លោះ ដណ្តើមអំណាចគ្នា»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងខំមិន ក្រោមការបង្ហោះហ្វេសប៊ុក ពីកូនប្រុសទាំង៣របស់សម្តេច នៅរសៀលថ្ងៃអង្គារនេះថា ការបង្ហោះរបស់សម្តេចនៅថ្ងៃនេះ គឺចង់ដឹងថា ពួកចោរឈ្លានពាន វាចូលមករំខានFacebook របស់សម្តេចរបៀបណាខ្លះ? បើតាមសម្តេចតេជោ គឺតាមរយះការចូលមក រំខានលើហ្វេសប៊ុកសម្តេច គឺអាចវាយតម្លៃបានថា មានការចាត់តាំងយ៉ាងច្បាស់ ពីមេដឹកនាំនៅក្រុងបាងកក ដើម្បីចូលមករំខាន។

សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានអះអាងថា ការបង្កហេតុមិនមែន គ្រាន់តែធ្វើការឈ្លានពាន ទឹកដីទេសូម្បីតែFacebook ក៏វាមករំខានដែរ។ រឿងនេះ អាចវាយតម្លៃបាន គឺពួកគេកំពុងផ្ទេរពីជម្លោះផ្ទៃក្នុងមកជាជម្លោះជាមួយកម្ពុជាទៅវិញ។

ត្រង់ចំណុចនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា ៖«តែទោះពួកអ្នកប្រឹងដល់កម្រិតណា ក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ។ តាមការស្មានរបស់ខ្ញុំ ថៃនឹងមាននាយករដ្ឋមន្ត្រី ថ្មីក្នុងរង្វង់៣ខែខាងមុខ ហើយខ្ញុំក៏អាចដឹងមុនថាជា អ្នកណានឹងធ្វើនាយករដ្ឋមន្ត្រី តែខ្ញុំមិននិយាយទេទុកឲ្យឆ្ងល់។ សូមពួកអ្នកប្រមូលកម្លាំងដោះស្រាយជម្លោះ ផ្ទៃក្នុងជាជាងមករំខានខ្ញុំ»៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *