(ខេត្តកោះកុង)៖ ពលករខ្មែរចំនួន ៣៤នាក់ដែលទើបវិល ត្រឡប់ពីប្រទេសថៃ នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានទទួលឱកាសការងា រនៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង និងតំបន់សេដ្ឋកិច្ច ពិសេស-កោះកុង ក្នុងខេត្តកោះកុងក្រោមការ សម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាអាជ្ញាធរខេត្តកោះកុងផងដែរ។
ពលករទាំង ៣៤រូប ដែលមានស្ត្រី ១២នាក់ ដោយ៣២នាក់ធ្វើការ នៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ផ្នែកកសិកម្ម ខណៈដែលពលករពីររូប ដែលជាប្តីប្រពន្ធបានធ្វើការនៅ តំបន់សេដ្ឋកិច្ចពិសេស-កោះកុង ផ្នែកឧស្សាហកម្ម។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូន ពលករខ្មែរដែលបាន វិលត្រឡប់ពីប្រទេសថៃវិញ ក៏ដូចជាមានបំណងវិល មកស្រុកកំណើតវិញ សូមទាក់ទង និងចូលសាកសួរព័ត៌មាន នៅមណ្ឌលសំចត ឬកន្លែងទទួលពលករនៅ តាមច្រកព្រំដែនកម្ពុជា-ថៃដើម្បី ទទួលបានឱកាសការងារដ៏ ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ក៏ដូចជាការបណ្តុះ បណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាការគិត គូររបស់រាជរដ្ឋាភិបាល៕