សម្តេច ហ៊ុន សែន៖ «ទោះគ្មាន ឬមានលិខិត យើង​ត្រូវ​ទទួល​យក​ពលរដ្ឋខ្មែរត្រឡប់មកវិញ កុំ​ទុកឱ្យគេ​ប្រមាថ កុំឱ្យគេធ្វើបាប»

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ទទួលយកពលរដ្ឋខ្មែរទាំងអស់ ដែលវិលត្រឡប់ពីប្រទេសថៃ តាម​ច្រក​​ព្រំដែន​នានា ​ ចូលមកក្នុង​​ប្រទេសវិញ ទោះបីជាមាន ឬគ្មានលិខិតអនុញ្ញាតក៏ដោយ។ នេះ​ជាការគូសបញ្ជាក់របស់ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាណគណបក្ស​ ប្រជាជនកម្ពុជា ក្នុងការថ្លែងសារពិសេស នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ពីទីស្តីការព្រឹទ្ធសភា។

​សម្តេច ហ៊ុន សែន គូសបញ្ជាក់ដូច្នេះ៖ «យើងត្រូវតែទទួលពលរដ្ឋ របស់យើងត្រឡប់មក​វិញ កុំទុកឱ្យគេប្រមាថ កុំទុកឱ្យគេធ្វើបាប ព្រោះទង្វើនៃការរើសអើង ជាតិសាសន៍​នៅក្នុងប្រទេសថៃ ទៅលើពលរដ្ឋ ពលករកម្ពុជា កំពុងឡើងកម្តៅ។»។

នៅក្នុងការថ្លែងសារពិសេសនេះដែរ ប្រមុខព្រឹទ្ធសភា ក៏ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវយក​ចិត្ត​ទុកដាក់លើការផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន និងអាហារបរិភោគ មុនពលរដ្ឋខ្មែរ​ទាំង​នោះ ត្រូវបានដឹកជញ្ជូនទៅកាន់ស្រុកកំណើតរបស់ពួកគេ។

ក្រៅពីជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់ ទទួលយកពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសវិញ សម្តេច ហ៊ុន សែន ក៏គូសបញ្ជាក់ពី​លទ្ធភាព ក្នុងការស្វែងរក និងផ្តល់ការងារដល់ពលរដ្ឋទាំងអស់នោះដែល ខណៈដែលនៅក្នុងប្រទេស កំពុងតែត្រូវការនូវកម្លាំងពលរដ្ឋរាប់សិបម៉ឺនកន្លែង ទាំងនៅក្នុងវិស័យ ឧស្សហកម្ម,កសិកម្ម និងវិស័យសំណង់ជាដើមនោះ។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *