ប្រជាពលរដ្ឋស្រុកដងទង់២៥២៥នាក់ ទទួលការពិនិត្យនិងព្យាបាល ជំងឺពីក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ

(ខេត្តកំពត)៖ ដោយសេចក្តីព្រួយបារម្ភ និងការយល់ចិត្តទុកដាក់ ចំពោះបញ្ហាសុខភាព របស់បងប្អូនប្រជាពលរដ្ឋនៅទីដាច់ស្រយាល ពិសេសក្រុមគ្រួសារកងទ័ព និងអតីតយុទ្ធជន នៅថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានដឹកនាំក្រុមវេជ្ជសាស្ត្រ សម្តេចតេជោពិនិត្យ ព្យាបាលជំងឺជូន ប្រជាពលរដ្ឋ២៥២៥នាក់ នៅបរិវេណវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែនដងទង់ ស្រុកដងទង់ ខេត្តកំពត ។

មានប្រសាសន៍សំណេះសំ ណាលនៅក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកានៃ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានក្រុម វេជ្ជសាស្ត្រសម្តេចតេជោ បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់ សម្ដេចតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ដែលលោកតែងតែគិតគូ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា  និងនៅគ្រប់ទីកន្លែង។ ជាក់ស្ដែងការចុះមកពិនិត្យ និងព្យាបាលជំងឺនៅស្រុក ដងទង់នាពេលនេះ គឺជាការតបតាមការណែ នាំចង្អុលបង្ហាញរបស់ សម្តេចទាំងទ្វេរ។

ក្រុមគ្រូពេទ្យវេជ្ជសាស្ត្របានបញ្ជាក់ឲ្យដឹងថា ពួកគាត់សប្បាយចិត្តយ៉ាងខ្លាំង ដែលបានរួមចំណែក ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការចុះមកពិនិត្យនិង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋដែលទទួល បានការពិនិត្យព្យាបាល ជំងឺបានបង្ហាញអារម្មណ៍ សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំង ដល់សម្ដេចតេជោ និងសម្ដេចធិបតី ដែលតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ពួកគាត់។

អភិបាលស្រុកដងទង់ និងប្រធានមន្ទីរសុខាភិបាលខេត្តកំពត យល់ឃើញថា ការចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ពិតជាបានរួមចំណែកលើកកម្ពស់ដល់សុខភាព និងកាត់បន្ថយការ ចំណាយរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាល តាំងពីអាណត្តិរបស់សម្ដេចតេជោ រហូតដល់សម្ដេចធិបតី នៅគ្រប់កាលៈទេសៈទាំងអស់  សុខទុក្ខប្រជាពលរដ្ឋ គឺជាការងារអាទិភាព និងជាសុខទុក្ខរបស់លោក។ ឯកឧត្តមបានអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យបន្តគាំទ្រ និងជឿទុកចិត្តលើការសម្រេចចិត្ត និងការដឹកនាំប្រទេស របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេច ចក្ខុវិស័យអភិវឌ្ឍន៍ ប្រទេសឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឈន៍ មានប្រាក់ចំណូលខ្ពស់៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *