សម្តេចតេជោ ហ៊ុន សែន៖ បើថៃមិនបើកព្រំដែនវិញនៅថ្ងៃនេះ កម្ពុជានឹងបិទច្រកព្រំដែន ទាំងអស់នៅថ្ងៃស្អែក  និងលែងឱ្យមានការនាំ ចូលទំនិញគ្រប់ប្រភេទ

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំឱ្យពលរដ្ឋខ្មែរ អ្នកមានលទ្ធភាព ខិតខំប្រមូលទិញផលិតផល បន្លែ ផ្លែឈើ របស់កសិករខ្មែរ យកទៅចែកជូនកងទ័ពជួរមុខ ឬអង្គការ សមាគមន៍មើលថែកុមារកំព្រាជាដើម។

ការអំពាវនាវរបស់សម្តេចតេជោ បានធ្វើឡើងក្រោយសម្តេចតេជោ បានបញ្ជាក់ថា កម្ពុជានឹងបិទច្រកព្រំដែនទាំងអស់ នៅថ្ងៃស្អែកលែងឱ្យមាន ការនាំចូលទំនិញគ្រប់ប្រភេទ បើថៃមិនបើកព្រំដែនវិញនៅថ្ងៃនេះ។

ថ្លែងនៅក្នុងសារ ពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជាមានលទ្ធភាពចំពោះ ការបិទមិនឱ្យការនាំទំនិញ ថៃមកប្រើប្រាស់នៅកម្ពុជា គឺជាលទ្ធភាពខ្ពស់ ប្រសិនបើច្រកព្រំដែន មិនត្រូវបានថៃឱ្យប្រើប្រាស់ជា ឯកតោភាគីឱ្យប្រើប្រាស់ឡើងវិញ។

តាមរយៈសារខាងលើ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ អ្នកលក់ផលិតផលខ្មែរ សូមកុំដំឡើងថ្លៃទំនិញរបស់ខ្មែរ បើសិនជាមានការបិទលែង ឱ្យនាំទំនិញពីថៃចូលមកកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *