នគរបាលចាប់ខ្លួន ជនសង្ស័យសរុប ចំនួន០៨នាក់ ស្ថិតនៅចំណុចផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈ កម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំង អនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មាន ដល់កម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ ដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែន ការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួល នីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញា ដែលប្រជាពលរដ្ឋរាយការណ៍ ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។

ជាលទ្ធផល មកដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការ ចង្អុលបង្ហាញពីលោកនាយការិយាល័យ ប្រឆាំងគ្រឿងញៀន និងលោកអធិការ នគរបាលខណ្ឌដូនពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះធ្វើរដ្ឋបាលប្រមូល ជនអនាថាចំនួន០៨នាក់ ដែលប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នាំមកកាន់សាលាខណ្ឌដូនពេញ ដើម្បីបញ្ជូនទៅព្យាបាល  និងបន្សាបគ្រឿងញៀន នៅមណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *