មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល នាំយកអំណោយសម្តេចធិបតី នាយករដ្ឋមន្ត្រី មកផ្តល់ជូនអង្គភាពជួរមុខ កងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង !

ខេត្តស្ទឹងត្រែង៖ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គីម ប៊ុនថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា មកផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះទីបញ្ជាការយោធភូមិភាគទី១ នៃខេត្តស្ទឹងត្រែង ជាប់ព្រំដែនប្រទេសឡាវ។

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ លោកឧត្តមសេនីយ៍ទោ មៀច សាមុត បានថ្លែងស្វាគមន៍យ៉ាងរាក់ទាក់ និងបានសំដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ លើការរស់នៅរបស់កងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលជួបការខ្វះខាត និងបានធ្វើឱ្យកងទ័ពមានភាពកក់ក្ដៅ។

  លោកឧត្តមសេនីយ៍ទោ មៀច សាមុត ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ បានប្រកាសប្តេជ្ញាការពារបូរណភាពទឹកដី ការពារសន្តិភាព ការពាររាជរដ្ឋាភិបាល និងគាំទ្រជានិច្ច លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានពាំនាំយកនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ចំពោះកងទ័ពទាំងអស់ និងបានថ្លែង កោតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ច ប្រកបដោយភាពអង់អាចក្លាហានគ្រប់កាលៈទេសៈ ជាពិសេសទោះក្នុងពេលសុខសន្តិភាព កងកម្លាំងរបស់យើង តែងតែបានចុះជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ បានយ៉ាងជោគជ័យ ។

  នាយឧត្តមសេនីយ៍ គីម ប៊ុនថា ក៏បានថ្លែង ក្រើនរំលឹកដល់កងទ័ពទាំងអស់ ត្រូវបន្តគោរពអនុវត្តបទបញ្ញត្តិទាំង១០ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងបទបញ្ជាផ្សេងៗ របស់សម្តេចធិបតី ឱ្យបានម៉ឹងម៉ាត់បំផុត ជាពិសេសត្រូវគោរពអនុវត្តឱ្យបានល្អ នូវលក្ខន្តិកៈទូទៅ នៃកងយោធពលខេមរភូមិន្ទ៕

សូមបញ្ចាក់ថាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ដែលបានផ្តល់ជូន អង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ នាពេលនោះ រួមមាន៖ ថវិកា អង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងទឹកស៊ីអ៊ីវ ផងដែរ ។SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *