រដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំសិក្ខាសាលាស្តីពីការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់កំណើនការងារក្នុងវិស័យទេចរណ៍!

ស្ទឹងត្រែង៖នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០២២នេះ មានបើកអង្គសិក្ខា សាលាផ្សព្វផ្សាយ ស្តីពី ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់កំណើនការងារក្នុងវិស័យទេចរណ៍ ក្រោមអធិបតីភាពឯកឧត្តម ហោ សារុន អគ្គលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងទេសចរណ៍,ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវ កែវ សាវឿន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមទាំងអស់លោកក្រុមការងារសកម្មភាពជនពិការ នៃក្រសួងទេសចរណ៍ និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ ផ្នែកឯកជន សមាគម និង សហគមន៍ទេសចរណ៍ផងដែរ ។

បន្ទាប់ពីលោកជំទាវ កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែងមានមតិស្វាគមន៍រួចមក ឯកឧត្តម ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការបានមានចំណាប់អារម្មណ៍ដោយលើកឡើងថា វិស័យពិការភាពកំពុងត្រូវបានដាក់បញ្ជូលក្នុងវិស័យទេចរណ៍ ពីព្រោះវិស័យទេសចរណ៍ដើតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ជនមានពិការភាព ហើយជាផ្នែកមួយនៃការរក ប្រភពចំណូល ចំពោះប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធវិស័យទេសចរណ៍នេះ ។ ម៉្យាងវិញទៀតវិស័យទេសចរណ៍នេះក៏បង្ហាញពីលទ្ធភាពរបស់បងប្អូនជនមានពិការភាពក្នុងការប្រើប្រាស់ស្ថានភាពសេដ្ឋកិច្ចរបស់ពួកគាត់ ដើម្បីធ្វើយ៉ាងណាឲ្យមានការផ្លាស់ប្តូររវៀងអ្នកដែលមានពិការភាពនិងអ្នកដែលគ្មានពិការភាព។

ឯកឧត្តម  ឯម ច័ន្ទមករា បន្តថាតាមរយៈរបាយការណ៍របស់អាជ្ញាធរខេត្តបង្ហាញថាខេត្តស្ទឹងត្រែងវិស័យទេចរណ៍ក្នុងខេត្តស្ទឹងត្រែងមានច្រើនគួសម មានទាំងផ្ទះសំណាក់ សណ្ឋាគា ភោជន័យដ្ឋាន KTV និងកន្លែងកម្សាន្តជាច្រើនដែលត្រូវបានរៀបចំឡើងដើម្បីទាក់ទាញភ្ញៀវទេចរណ៍ ដូច្នេះនេះក៏ជាឱកាសសម្រាប់ការផ្តល់ការងារសម្រាប់បងប្អូនដែលមានពិការភាព ប្រើប្រាស់វិស័យនេះ ដើម្បីទទួលចំណូលទៅតាមកម្លាំងសកម្មភាពរបស់ខ្លួនផងដែរ ។

ឯកឧត្តម ហោ សារុន អគ្គលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថាសិក្ខាសាលាការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់កំណើនការងារក្នុងវិស័យទេចរណ៍នេះជាសិក្ខាសាលមួយដែលមានន័យថាជួយជនដែលមានពិការភាពតាមរយៈការបង្កើនកំណើនរការងារជនមានពិការភាពតាមរយៈវិស័យទេចរណ៍។

ឯកឧត្តមបន្តថាកន្លងមកនេះរាជរដ្ឋាភិបាលបានធ្វើសេចក្តីណែនាំមួយជូនដល់មន្ទីរសាលារាជធានីខេត្តទាំង២៥ ស្តីពីការលើកកម្ពស់ជនដែលមានពិការភាពនិងជ្រើសរើសជនដែលមានពិការភាពចូលបម្រើការងារដោយតាមច្បាប់មានអត្រាកំណត់១%ទៅ២%ទៅតាមទីតាំងកន្លែង។ឯកឧត្តមថាតាមរយៈវិស័យទេចរណ៍យើងជួយផ្តល់ការងារជូនគាត់បាន ឧទាហរណ៏នៅតាមហាងបៀហ្គាឌិនឬភោជនីយដ្ឋានជនមានពិការភាពខ្លះគាត់មានសត្ថភាពក្នុងច្រៀងឬអាចការងារផ្សេងៗបានតាមសមត្ថភាពរបស់ពួកគាត់ យើងត្រូវស្នើសុំដល់ម្ចាស់បៀហ្គាឌិនឬភោជនីយដ្ឋានជួយសម្រួលនិងបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ ដើម្បីបានជាថវិការខ្លះដើម្បីដោះស្រាយសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់។

ឯកឧត្តមក៏បានសំណូមពរដល់គ្រប់ស្ថាប័នរដ្ឋ និង វិស័យឯកជន សូមកុំរើសអើងជនពិការ និងត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះជនពិការ ហើយគ្រប់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានត្រូវតែបង្កលក្ខណៈដល់ជនពិការ តាមរយៈការលើកកម្ពស់កំណើនការងារ និង អាជីពសមស្របសម្រាប់ជនពិការ ដើមី្បបងើ្កនជីវភាពរស់នៅសមរម្យ និង ពង្រឹងភាពជាម្ចាស់ក្នុងវិស័យទេសចរណ៍ ដ៏មានសារៈសំខាន់នេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *